កិច្ចសន្ទនារបស់យុវជនអាស៊ានស្ដីពីសមភាពភេទ៖ យុវជនជាកត្តាជំរុញសមភាព ភេទនៅក្នុងតំបន់
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែតុលា នៅរដ្ឋធានីហាណូយ ស្ថាប័នទទួលបន្ទុកសមភាព ភេទនិងប្រគល់សិទ្ធិជូននារីរបស់អ.ស.ប (UN Women) បានសហការជាមួយ មជ្ឈមណ្ឌលស្ម័គ្រចិត្តជាតិចំណុះមជ្ឈឹម សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈ មណ្ឌលស្រាវជ្រាវការអភិវឌ្ឍដោយចីរភាព និងក្រុមបេសកកម្មកាណាដាប្រចាំ នៅអាស៊ាន រៀបចំកិច្ចសន្ទនារបស់យុវជនអាស៊ានស្ដីពីសមភាពភេទក្រោម ប្រធានបទ “យុវជនជាកត្តាជំរុញសមភាពភេទនៅក្នុងតំបន់”។
នៅព្រឹត្តិការណ៍នេះ តំណាងយុវជនមកពីប្រទេសអាស៊ានទាំង១០រួមជាមួយ យុវជនវៀតណាមប្រមាណជាង១០០នាក់ អ្នកជំនាញជាតិនិងអន្តរជាតិ បាន ពិភាក្សាអំពីការសាកល្បងនិងដំណោះស្រាយនានាសំដៅទទួលបានសមភាព ភេទនៅតំបន់អាស៊ាននាឆ្នាំ២០៣០។
លោកស្រី Elisa Fernandez ប្រធានការិយាល័យ UN Women ប្រចាំនៅ វៀតណាម បានឲ្យដឹងថា គម្រោងការណ៍ចំនួន១២របស់បណ្ដាយុវជនចូលរួមកិច្ច សន្ទនានេះត្រូវបាន UN Women ជ្រើសរើស ផ្ដល់ឧបត្ថម្ភខាងហិរញ្ញវត្ថុនិងបច្ចេក ទេសដើម្បីអនុវត្តន៍នៅប្រទេសអាស៊ាននានា៕