កម្ពុជា-ឡាវ-វៀតណាមសហប្រត្តិបត្តិការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឈន៌

កម្ពុជា-ឡាវ-វៀតណាមសហប្រត្តិបត្តិការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឈន៌ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN)

(VOVworld)-របាយការណ៌របស់គណៈកម្មាធិការសម្របសម្រួលរួមអំពីតំបន់ត្រី
កោណអភិវឌ្ឍន៌និងស្ថានភាពសហប្រតិបត្តិការរវាងគណៈកម្មាធិការកិច្ចការបរ
ទេសកម្ពុជា-ឡាវ-វៀតណាម ក្នុងទំនាក់ទំនងទ្វេភាគី និងពហុភាគីជាខ្លឹម​សារ១
ក្នុងចំណោមខ្លឹមសាដែលបានពិភាក្សាក្នុងក្របខ័ណ្ឌសន្និសីទលើកទី៤ គណៈ
កម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម
ស្តីអំពី “តួនាទីរបស់រដ្ឋសភាក្នុងការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឍន៌” ដែល
កំពុងប្រព្រឹត្តទៅនៅខេត្ត Nghe An (វៀតណាម)ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤សីហា។
ថ្លែងមតិក្នុងការពិភាក្សានាថ្ងៃទី ៣សីហាអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ
វៀតណាម Dao Quang Thu ចាត់ទុកថា ត្រូវប្រមូលផ្តុំ ធ្វើ អាជីវកម្មរាល់សក្តានុ
ភាព និងឧត្តមភាពរបស់កម្ពុជានិងឡាវអំពី ដីធ្លី ផលរ៉ែ សក្តានុភាពអគ្គីសនី រួម
ជាមួយនោះ ជ្រើសរើសបណ្តាវិស័យជាប្រៀបខ្លាំងរបស់វៀតណាមដើម្បីសហប្រ
តិបត្តិការប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិ​ការកិច្ចការបរទេសនៃប្រទេស
ទាំងបីត្រូវសហការ អនុវត្តយន្តការផ្លាស់ប្តូរជាប្រ ចាំ សំដៅបច្ចប្បន្នកម្មស្ថានភាព
របស់តំបន់និងអន្តរជាតិ ចែករំលែកបទពិសោធ ក្នុងសកម្មភាព និងលើកឡើង
ទិសដៅធ្វើសកម្មភាពក្នុងវិស័យមួយចំនួនដែលជាការយកចិត្តទុកដាក់រួមរបស់
ប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម។ ទន្ទឹមនឹងនោះ ប្រទេស​ទាំងបីបន្ត
ពង្រឹងចំណងសាមគ្គីភាព ទំនាក់ទំនងអ្នកជិតខាងនិងសហប្រតិបត្តិការ។

កម្ពុជា-ឡាវ-វៀតណាមសហប្រត្តិបត្តិការជួយឧបត្ថម្ភតំបន់ត្រីកោណអភិវឌ្ឈន៌ - ảnh 2
តំណាងប្រទេសទាំងបីចុះហត្ថលេខាលើសេចក្តី
ថ្លែងការរួម (រូបថតៈ dbnd.vn)

      
      នារសៀលថ្ងៃទី៣សីហា សន្និសីទបានបញ្ចប់ប្រកបយោយជោគជ័យ។ថ្លែង
មតិក្នុងពិធីនេះប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាវៀតណាម Tran
Van Hang បានសង្កត់ធ្ងន់ថា រដ្ឋសភានៃប្រទេសទាំងបីដើរតួនាទីសំខាន់ក្នុងការ ជួយឧបត្ថម្ភរដ្ឋាភិបាលរបស់ប្រទេសនីមួយៗ បន្តកសាងយន្តការគោលនយោ
បាយសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៌ សំដៅពង្រីកថែមទៀតសក្តានុភាពរបស់
តំបន់ រួមចំណែករក្សាសន្តិសុខ កសាងខ្សែផ្លូវព្រំដែនសន្តិភាព មិត្តភាព និងអភិ
វឌ្ឍន៌។ បញ្ចប់សន្និសីទ ភាគីទាំងបី បានចេញសេចក្តីថ្លែងការរួម ស្តីអំពីផែនការ
មេ អំពីការអភិវឌ្ឍន៌សេដ្ឋ កិច្ចសង្គមរបស់តំបន់ត្រីកោណអភិវឌ្ឍន៌កម្ពុជា ឡាវ
វៀតណាមដល់ឆ្នាំ​២០២០។

​        សន្និសីទលើកទី៥ ដោយគណៈកម្មាធិការកិច្ចការបរទេសសហប្រតិបត្តិការ
អន្តរជាតិ ព័ត៌មាន និងផ្សព្វផ្សាយនៃរដ្ឋសភាកម្ពុជា ទទួលរៀបចំក្នុងឆ្នាំ​២០១៣
ខាងមុខ៕

           

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ