កុមារីវៀតណាមបានឈ្នះរង្វាន់លេខ១នៅក្នុងការប្រកួតព្យាណូអន្តរជាតិនៅញូវយ៉កប្រទេសអាមេរិក

(VOVWORLD) -កុមារី Tran Bang Tam មានអាយុ ៧ ឆ្នាំមកពីវៀតណាមបានទាក់ទាញដួងចិត្តទស្សនិកជនមានវត្តមាននៅក្នុងរោងល្ខោនដ៏ល្បីឈ្មោះនៅពិភពលោក Carnegie Hall ទីក្រុងញូវយ៉ក។
កុមារីវៀតណាមបានឈ្នះរង្វាន់លេខ១នៅក្នុងការប្រកួតព្យាណូអន្តរជាតិនៅញូវយ៉កប្រទេសអាមេរិក - ảnh 1 កុមារី Tran Bang Tam បានឈ្នះរង្វាន់លេខ១នៅក្នុងការប្រកួតព្យាណូអន្តរជាតិនៅញូវយ៉កប្រទេសអាមេរិក

កុមារី Tran Bang Tam ទទូលបានរង្វាន់លេខ១ នៃការប្រកួតទេពកោសជ័យលាភី American Protege ដោយ Carnegie រៀបចំឡើង និងអញ្ជើញឱ្យទៅសម្ដែងនៅរោងល្ខោន Carnegie ទីក្រុងញូវយ៉ក (ប្រទេសអាមេរិក) កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅ ។

គណៈមេប្រយោគនៅទីក្រុង New York បានវាយតម្លៃចំពោះបទព្យាណូរបស់កុមារី Tran Tam Tam គឺសុទ្ធតែជាបទព្យាណូដែលទាមទារឲ្យមានបច្ចេកទេសខ្ពស់និងពិបាកលេង បើប្រៀបធៀបនឹង អាយុរបស់ កុមារីរូបនេះ។

គួរបញ្ជាក់ថា កុមារី Tran Bang Tam បានរៀនលេងព្យាណូចាប់តាំងពីអាយុ ៤ ឆ្នាំ និងទទួលបានរង្វាន់ជាច្រើនថ្នាក់ជាតិនិងអន្តរជាតិជាជាពិសេសគឺបានឈ្នះ រង្វាន់លេខ១ក្នុងការប្រកួតតន្ត្រី Grand Virtuso Prize នៅទីក្រុង Rome (ប្រទេស អ៊ីតាលី) ក្នុងឆ្នាំ ២០១៧ និងរួមទាំងរង្វាន់សំខាន់ៗមួយចំនួនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ