ការចរចារអំពីកបទឈប់បាញ់នៅតំបន់ Gaza ត្រូវបានផ្អាក់


ការចរចារអំពីកបទឈប់បាញ់នៅតំបន់ Gaza ត្រូវបានផ្អាក់ - ảnh 1
ការចរចារអំពីកបទឈប់បាញ់អូរអង្វែងនៅតំបន់ Gaza ត្រូវបានផ្អាក់ (Image: VNA)

(VOVWorld) – ការចាប់ផ្តើមអំពើហឹង្សាអមិត្តរវាងអ៊ីស្រាអែលនិងចលនាឥស្លាម
Hamas របស់ប៉ាឡេស្ទីន នារាត្រីថ្ងៃទី ១៩ សីហា មិនត្រឹមតែបំផ្លិចបំផ្លាញបទឈប់ បាញ់ក្នុងរយៈពេល ២៤ ម៉ោង ប៉ុណ្ណោះទេថែមទាំង បណ្ដាការចរចារនៅទីក្រុងគែរ របស់អេហ្ស៊ីបសំដៅឆ្ពោះទៅកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងមួយនៅតំបន់
Gaza  ។ នាថ្ងៃទី ១៩ សីហា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក​ Benjamin Netanyahu
បាននាំ ចេញបទបញ្ជាឲ្យក្រុមចរចាររបស់ខ្លួនចាកចេញពីរដ្ឋធានីគែរ វិលត្រឡប់
មកប្រទេស វិញ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានបំផ្លាញចោល។ ក្នុង
ពេលនោះ ប្រធាន ក្រុមចរចាររបស់ប៉ាឡេស្ទីន លោក Azzam al-Ahmed ក៏បានឲ្យ
ដឹងថា៖ ក្រុមចរចារ របស់លោកបានចាកចេញពីរដ្ឋធានីគែរនាថ្ងៃទី ២០ សីហា។
ប៉ុន្តែ លោក Azzam al-Ahmed អះអាងថា៖ ប៉ាឡេស្ទីនមិនបែរខ្នងចេញពីនឹងការ
ចរចារ ហើយរងចាំការផ្តើមគំនិតរបស់ខ្លួន។ វីឯខ្លួនវិញ អាមេរិកបានចាត់ទុកថា៖
ការបាញ់ rocket ពីតំបន់ Gaza បានបំផ្លិចបំផ្លាញបណ្ដាការចរចាររវាងអ៊ីស្រាអែល
និងប៉ាឡេស្ទីន។ អគ្គលេខាធិការ អ.ស.ប. លោក  Ban Ki-moon បានថ្កោល
ទោសយ៉ាងខ្លាំងក្លាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់មនុស្សធម៌នៅតំបន់
Gaza នាថ្ងៃទី ១៩ សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ