ការជួបប្រាស្រ័យរវាងខុទ្ទកាល័យរដ្ឋសភាវៀតណាមនិងឡាវ
(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាចុះហត្ថលេខាលើអនុសញ្ញាមិត្តភាពនិង សហប្រតិបត្តិការ និងរយៈពេល៥៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ កក្កដា នៅទីក្រុង Da Nang ខុទ្ទកាល័យរដ្ឋសភា វៀត ណាមនិងខុទ្ទកាល័យរដ្ឋសភាឡាវបានរួមសហការរៀបចំសិក្ខាសាលានិងជួប ប្រាស្រ័យការងារលើកទី៩។
តំណាងចូលរួមសិក្ខាសាលាថតរូបអនុស្សាវរីយ៍ (រូបថតៈ Văn Sơn-TTXVN) |
ថ្លែងមតិនៅពិធីបើកនាព្រឹកថ្ងៃទី២៥កក្កដា អនុប្រធាន អចិន្ត្រៃយ៍រដ្ឋសភា វៀតណាម លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា៖
“ត្រូវជ្រើសរើសប្រធានបទជាក់ស្តែងដើម្បីធ្វើសេនាធិការជូនរដ្ឋសភា លើ វិស័យនីតិរដ្ឋ ឃ្លាំមើល និងសម្រេចរាល់បញ្ហាធំៗរបស់ប្រទេសជាតិ ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រួមទាំងតួនាទីរបស់អគ្គលេខាធិការនិងគណៈលេខាធិការ រដ្ឋសភានៃប្រទេសទាំងពីរ។ ជាពិសេស រួមសហការបញ្ជាណែនាំការងារស្រាវជ្រាវ និងធ្វើសេនាធិការសំដៅជួយឲ្យស្ថាប័ននានារបស់រដ្ឋសភាអនុវត្តល្អការងារកិច្ចការ បរទេស កិច្ចការផ្ទៃក្នុងនិងរក្សាទំនាក់ទំនងជាមួយសមាជិក សមា ជិកាសភាផងដែរ”៕