ការតាំងពិព័រណ៍រូបថត “ទឹកដីនិងមនុស្សអាស៊ាន”នឹងបានរៀបចំនាខែសីហាឆ្នាំ២០១៧
|
រូបថតៈ Đức Anh/VOV5 |
(VOVworld)-ការតាំងពិព័រណ៍រូបថត “ទឹកដីនិងមនុស្សអាស៊ាន” នឹងបានរៀបចំ
ឡើង នៅរដ្ឋធានីហាណូយ នាខែសីហាឆ្នាំ២០១៧។នេះជាសកម្មភាពសំដៅរំលឹក
ខួប លើកទី៥០នៃទិវាបង្កើត សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (១៩៦៧-
២០១៧) ។តាមនោះ មុខសញ្ញាចូលរួមក្នុងការតាំងពិព័រណ៍នេះរួមមានពលរដ្ឋ អ្នក
ថតរូបជំនាញនិងមិនជំនាញមកពីប្រទេសអាស៊ានទាំង១០ រួមមាន វៀតណាម
ប៊្រុយណេ ដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន
សិង្ហបុរី និងថៃ។ ស្នាដៃចូលរួមការប្រឡងគឺឧទ្ទេសនាមអំពីសេដ្ឋកិច្ច វប្បធម៌
សង្គម មនុស្ស និងសកម្មភាពជួបប្រាស្រ័យរវាងបណ្តាប្រទេសជាសមាជិក
អាស៊ាន។ ពិធីបុកសរុប ប្រគល់ពានរង្វាន់និងបើកការតាំងពិព័រណ៍ “ទឹកដីនិង
មនុស្ស អាស៊ាន” នឹងបានរៀបចំឡើងនាខែសីហាខាងមុខនៅទីក្រុងហាណូយ
វៀតណាម៕