ការតាំងពិព័រណ៌៖Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ
|
ការតាំងពិព័រណ៌៖Hoang Sa, Truong Sa របស់វៀតណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិនៅខេត្ត Hau Giang |
(vov)_នាព្រឹកថ្ងៃទី១ កញ្ញា នៅទីក្រុង Vi Thanh ខេត្ត Hau Giang ( ភាគខាងត្បូង វៀតណាម) ត្រូវបានប្រារព្វឡើងការតាំងពិព័រណ៌៖Hoang Sa, Truong Sa របស់វៀត
ណាម-បណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្តិ ដោយមានឯកសារ វត្ថុតាង និង
ផែនទីជិត១០០ផ្ទាំង របស់បណ្ដាអ្នកស្រាវជ្រាវ អ្នកប្រាជ្ញានៅក្នុងនិងក្រៅប្រទេស។
ពិសេស ក្នុងការតាំងពិរព័រណ៌លើកនេះ បានតាំងបង្ហាញកម្រងផែនទីចំនួន៤ និង
ផែនទីជាង៣០ផ្ទាំង ដោយរដ្ឋចិនបោះពុម្ភ ក្នុងដំណាក់កាលផ្សេងៗ បានសរអោយ
ឃើញថា៖ ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa មិនចំណុះទៅលើអធិបតេយ្យ
ភាពរបស់ចិនទេ។ នេះគឺជាបណ្ដាភ័ស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្តិ អះអាងអធិប
តេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅលើ
សមុទ្រខាងកើត។ ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី៥ កញ្ញាខាងមុខនេះ៕