ការតស៊ូដើម្បីអាមេរិកលុបចោលបទហ៊ុំព័ទនៅមានការលំបាក
|
ការតស៊ូដើម្បីអាមេរិកលុបចោលបទហ៊ុំព័ទនៅមានការលំបាក (kienthuc.net.vn) |
Vovworld-ថ្លែងមតិនៅពិធីបិទសម័យប្រជុំលើកទី៤រដ្ឋសភានីតិកាលទី៨ នា
ថ្ងៃទី២០ធ្នូ ថ្នាក់ដឹកនាំគុយបាបានអះអាងសេចក្តីសំរេចបង្កើតទំនាក់ទំនងការទូត
ជាមួយអាមេរិកជាជំហានសំខាន់ ប៉ុន្តែត្រូវដោះស្រាយបញ្ហាស្នូលបំផុតគឺគោល
នយោបាយហ៊ុំព័ទ។ នេះមិនត្រឹមតែជាបំណងប្រាថ្នារបស់ប្រជាជនគុយបាប៉ុណ្ណោះ
ទេ ថែមទាំងជាសំណូមពររបស់សហគមន៍អន្តរជាតិនិងបណ្ដាវណ្ណសង្គមនៅ
អាមេរិកទៀតផង។ ប្រធានរដ្ឋ Raul Castro សង្ឃឹមថា ប្រធានាធិបតីអាមេរិកលោក
Barack Obama នឹងប្រើប្រាស់សិទ្ធិនីតិបញ្ញត្តិដើម្បីកែប្រែយ៉ាងដាច់ខាតដើម្បីរាល់
បញ្ហាក្នុងច្បាប់ដែលមិនត្រូវការដល់ការអនុម័តរបស់រដ្ឋសភា។ លោកបានទទួល
ស្គាល់ថាប្រធានាធិបតី Obama ត្រូវទទួលការរិះគន់ជាច្រើនរបស់កំលាំងដែលគ្មាន
បំណងប្រទេសទាំងពីរប្រក្រតីទំនាក់ទំនងដែលបាននាំចេញគោលនយោបាយថ្មី
ជាមួយគុយបា៕