ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden ទទួលបានការគាំទ្រពីលោកស្រី Hillary Clinton
(VOVWORLD) - ក្នុងសន្និសីទសារព័ត៌មានតាមអន់ឡាញរួមជាមួយបេក្ខជនប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ២៨ ខែមេសា អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោកស្រី Hillary Clinton បានបង្ហាញការគាំទ្រជាផ្លូវការដល់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។
អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោកស្រី Hillary Clinton (ខាងឆ្វេង) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden។ (រូបថត៖ AFP / TTXVN) |
ដូច្នេះ លោកស្រី Hillary Clinton បានក្លាយទៅជាសមាជិកថ្មីបំផុតក្នុងចំណោមថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យ បានបង្ហាញការគាំទ្រដល់ការប្រកួតប្រជែងរបស់លោក Joe Biden ក្នុងការធ្វើជាម្ចាស់សេតវិមាន។
មុននេះ អតីតអនុប្រធានាធិបតី លោក Joe Biden ទទួលបានការសន្យាគាំទ្រជាបន្តបន្ទាប់របស់ឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមទាំងគូប្រជែងដ៏ធំបំផុតរបស់លោកនៅក្នុងការប្រកួតប្រជេងរបស់គណបក្សប្រជាធិបតេយ្យដែលជាសមាជិកព្រឹទ្ធសភារដ្ឋ Vermont លោក Bernie Sanders និងអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ផងដែរ៕