ការព្យាករណ៍អំពីផលវិបាកនៅពេលកូរ៉េខាងជើងវាយប្រហារនុយក្លេអែរ

(VOVWORLD) -នាថ្ងៃទី ៥ តុលា គេហទំព័រ  ៣៨ North របស់អាមេរិក ដែលតាមដានបញ្ហា កូរ៉េខាងជើងបានឲ្យដឹងថា តាមទ្រឹស្ដី ករណីវាយប្រហារនុយក្លេអ៊ែរមួយរបស់ប្រទេសនេះតម្រង់ទៅលើប្រទេសជិតខាងទាំងពីរគឺកូរ៉េខាងត្បូង និងជប៉ុនអាចបណ្ដាលឲ្យមនុស្សជាង ២ លាននាក់ស្លាប់ និង ៧ លាន ៧ សែននាក់ទៀតរងរបួស។
ការព្យាករណ៍អំពីផលវិបាកនៅពេលកូរ៉េខាងជើងវាយប្រហារនុយក្លេអែរ - ảnh 1 ការព្យាករណ៍អំពីផលវិបាកនៅពេលកូរ៉េខាងជើងវាយប្រហារនុយក្លេអែរ

នាថ្ងៃទី ៥ តុលា គេហទំព័រ  ៣៨ North របស់អាមេរិក ដែលតាមដានបញ្ហា កូរ៉េខាងជើងបានឲ្យដឹងថា តាមទ្រឹស្ដី ករណីវាយប្រហារនុយក្លេអ៊ែរមួយរបស់ប្រទេសនេះតម្រង់ទៅលើប្រទេសជិតខាងទាំងពីរគឺកូរ៉េខាងត្បូង និងជប៉ុនអាចបណ្ដាលឲ្យមនុស្សជាង ២ លាននាក់ស្លាប់ និង ៧ លាន ៧ សែននាក់ទៀតរងរបួស។ ការព្យាករណ៍នេះបានលើកឡើងដោយសម្មតិកម្មថា កូរ៉េខាងជើងនឹងបាញ់បង្ហោះអាវុធនុយក្លេអ៊ែរទាំងស្រុង ដែលរួមមាន អាវុធនុយក្លេអ៊ែរចំនួន ២៥ តម្រង់ទៅលើ សេអ៊ូលនិងតូក្យូ។ កម្លាំងវាយប្រហារនៃក្បាលនុយក្លេអ៊ែរទាំងនេះ តាមការគណនាគឺពី ១៥ ដល់ ២៥០ គីឡូតុន។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៤ តុលា អង្គការហាមឃាត់អាវុធគីមី (OPCW) ក៏បានឲ្យដឹងថា ឃ្លាំងអាវុធ គីមីរបស់ទីក្រុងព្យុងយ៉ាងគឺជា"ការព្រួយបារម្ភមួយសម្រាប់សន្តិភាពនិងស្ថិរភាព" នៅលើឧបទ្វីបកូរ៉េ ក៏ដូចជានៅលើពិភពលោកទាំងមូល។ អគ្គនាយក OPCW លោក Ahmet Uzumcu បានប៉ាន់ប្រមាណថា កូរ៉េខាងជើងមានអាវុធគីមីប្រមាណ ពី ៣០០០ ដល់ ៥០០០ តោន។ តាមលោក Uzumcu ថា បណ្ដាប្រទេសគប្បីបង្កើនការដាក់សម្ពាធទៅលើព្យុងយ៉ាងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ