ការព្យាករណ៍អំពីអតិផរណាជាមធ្យមរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ចាប់ពី ៣,១៧ - ៣,៤១%

(VOVWORLD) -  នាថ្ងៃទី ៣ កក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំស្តីពីការបញ្ជាណែនាំអនុវត្តភារកិច្ចនាប៉ុន្មានខែសេសសល់ឆ្នាំ ២០១៩។
ការព្យាករណ៍អំពីអតិផរណាជាមធ្យមរបស់វៀតណាមក្នុងឆ្នាំ ២០១៩ ចាប់ពី ៣,១៧ - ៣,៤១% - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue

នៅសម័យប្រជុំនេះ គណៈកម្មការបញ្ជាណែនាំផ្នែកគ្រប់គ្រងតម្លៃបានព្យាករណ៍ថាចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ នឹងមានកត្តាមួយចំនួនដែលដាក់សម្ពាធលើកម្រិតតម្លៃរបស់វៀតណាម ដូចជាការប្រែប្រួលតម្លៃប្រេងសាំងនៅលើពិភពលោក រួមទាំងការប្រែប្រួលតម្លៃមុខទំនិញមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋ (រួមមានសេវាកម្មសុខាភិបាល និងការអប់រំជាដើម) យោងតាមផែនការទីផ្សារ និងការកែសម្រួលប្រាក់ខែមូលដ្ឋាន ព្រមទាំងកត្តាហានិភ័យសម្រាប់គ្រោះមហន្តរាយធម្មជាតិនិងអាកាសធាតុមិនល្អ។ ប៉ុន្តែនៅតែមានកត្តាមួយចំនួនដែលធ្វើ ការកាត់បន្ថយសម្ពាធលើកម្រិតតម្លៃដែរ ដូចជាការព្យាករណ៍តម្លៃអង្ករក្នុងប្រទេសនិងនៅលើពិភពលោក ដែលទំនងជានឹងធ្លាក់ចុះដោយសារតម្រូវការទាប ប្រភពផ្គត់ផ្គង់ច្រើន ក៏ដូចជាសំភារៈសំណង់មានស្ថេរភាព និងអត្រាប្តូរប្រាក់និងអត្រាការប្រាក់នៅតែត្រូវបានគ្រប់គ្រងដោយស្ថិរភាពផងដែរ។ គណៈកម្មការបញ្ជាណែនាំផ្នែកគ្រប់គ្រងតម្លៃព្យាករណ៍សេណារីយ៉ូចំនួន ២ នៃអតិផរណាជាមធ្យមក្នុងឆ្នាំ ២០១៩ គឺស្ថិតក្នុងចន្លោះ ៣,១៧ -៣,៤១% ។ ជាមួយនឹងសេណារីយ៉ូនេះសន្ទស្សន៍ CPI ឆ្នាំ២០១៩ នឹងកើនឡើងទាបជាងឆ្នាំ ២០១៨ ហេតុដូច្នេះហើយទំនិញដែលគ្រប់គ្រងតម្លៃនឹងត្រូវបានយកមកពិចារណានៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ