ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំអនឡាញស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា
(VOVWORLD) - ប្រទេសជាច្រើនបន្តបង្ហាញការព្រួយបារម្ភអំពីការប្រើប្រាស់អំពើហឹង្សានិងស្នើឱ្យភាគីនានាជៀសវាងនិងចូលរួមក្នុងកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហានេះ។
នាថ្ងៃទី ៣០ ខែមេសា (ម៉ោងនៅទីក្រុងញូវយ៉ក) ដែលជាថ្ងៃចុងក្រោយនៃខែកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខខែមេសារបស់វៀតណាម ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំអនឡាញ ដោយស្តាប់លោក Erywan Pehin Yusof រដ្ឋមន្រ្តីការបរទេសទី២របស់ប្រ៊ុយណេ ក្នុងនាមជាប្រធានអាស៊ាន ២០២១ ជូនព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ាននៅថ្ងៃទី ២៤ ខែមេសាដែលទាក់ទងនឹងស្ថានភាពនៅមីយ៉ាន់ម៉ា។
សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការលើកកម្ពស់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាមីយ៉ាន់ម៉ា។ បណ្តាប្រទេសនានាបានចាត់ទុកថា លទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ាននាពេលថ្មីៗនេះគឺជាជំហានវិជ្ជមានមួយ។ ប្រទេសជាច្រើនបន្តបង្ហាញការព្រួយបារម្ភអំពីការប្រើប្រាស់អំពើហឹង្សានិងស្នើឱ្យភាគីនានាជៀសវាងនិងចូលរួមក្នុងកិច្ចពិភាក្សាដើម្បីដោះស្រាយបញ្ហានេះ។ បណ្តាប្រទេសរំពឹងថា អាស៊ាននិងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងធ្វើការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាមីយ៉ាន់ម៉ា ហើយនៅចំពោះមុខ គឺការពិភាក្សាជាបន្ទាន់ជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ានាពេលឆាប់បំផុត៕