ការវិវត្តន៍នៃការរីករាលដាលនៃជំងឺ COVID-19 នៅលើពិភពលោក

(VOVWORLD) - នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ចំនួន ៧.៥៨៣.៩០៣ ករណី។ សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃការរីករាលដាលជំងឺឆ្លងនេះនៅលើពិភពលោកដែលមានអ្នកឆ្លងជំងឺចំនួន ២.០៨៩.៦៩៦ កនាក់។ 

គិតត្រឹមដល់ម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែ មិថុនា ប្រទេសវៀតណាមមិនកត់ត្រាករណីណាមួយដែលឆ្លងជំងឺ Covid-19 ឡើយ។ ករណីឆ្លងជំងឺនេះនៅទូទាំងប្រទេសមានសរុបចំនួន ៣៣២ ករណី ក្នុងនោះមានចំនួន ១១ ករណីកំពុងត្រូវបានព្យាបាល ហើយមានអ្នកជំងឺចំនួន ៣២១ នាក់ត្រូវបានព្យាបាលជាសះស្បើយផងដែរ។ ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ១៦ខែមេសា ដល់ម៉ោង ៦ ថ្ងៃទី ១២ ខែ ខែមិថុនា ពោលគឺក្នុងរយៈពេល ៥៧ ថ្ងៃជាប់ៗគ្នា វៀតណាមគ្មានករណីណាមួយឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍ឡើយ។

ទន្ទឹមនឹងនេះដែរ នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ចំនួន ៧.៥៨៣.៩០៣ ករណី។ សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តាលនៃការរីករាលដាលជំងឺឆ្លងនេះនៅលើពិភពលោកដែលមានអ្នកឆ្លងជំងឺចំនួន ២.០៨៩.៦៩៦ កនាក់។ រីឯតំបន់អាមេរិកឡាទីនវិញក៏ជាចំណុចក្តៅគគុកថ្មីនៃការរីករាលដាលនៃជំងឺ Covid-19 ដោយបានកត់ត្រាករណីឆ្លងជំងឺជាង ១,៥ លានករណីផងដែរ។នៅទ្វីបអឺរ៉ុបវិញ ក្រសួងសុខាភិបាលអ៊ីតាលីបានបញ្ជាក់ថាវីរុស SARS-CoV-2 នៅតែកំពុងរីករាលដាលហើយករណីគ្មានរោគសញ្ញានៃជំងឺឆ្លងនេះក៏កំពុងកើនឡើង ហេតុដូច្នេះការប្រុងប្រយ័ត្ននៅតែជាគោលការណ៍មូលដ្ឋានក្នុងពេលដែលវ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវនេះមិនទាន់មាននោះ។ ករណីឆ្លងជំងឺ Covid-19 សរុបនៅប្រទេសអ៊ីតាលីមានចំនួន ២៣៦.១៤២ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ