ខេត្ត Dak Lak ត្រូវជម្រុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ

ខេត្ត Dak Lak ត្រូវជម្រុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅបណ្តាខេត្ត Tay Nguyen នាព្រឹក
ថ្ងៃទី២១មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន
អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dak Lak ស្តីពីស្ថាន ភាពអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិងធានាសន្តិសុខសង្គមការពារជាតិ។ ថ្លែងមតិនៅ ទីនេះ នាយករដ្ឋមន្ត្រីលោក
 Nguyen Xuan Phuc បានស្នើរឲ្យខេត្ត Dak Lak បំពេញល្អថែមទៀតនូវការដោះស្រាយ
បញ្ហាដីធ្លីធ្វើផលិតកម្មនិងធានាប្រភពទឹក សម្រាប់បម្រើជីវភាពរស់នៅនិងផលិតកម្ម
ជូនប្រជាជន។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសំណូមពរឲ្យខេត្ត Dak
 Lak អនុវត្តការរៀចំឡើងវិញ រចនាសម្ព័ន្ធសេដ្ឋកិច្ចឲ្យជាក់ស្តែងថែមទៀតដោយផ្អែក
សំខាន់ទៅលើការកសាង និងផ្សព្វផ្សាយផលិផល ពាណិជ្ជសញ្ញាកសិផលល្បីឈ្មោះ
ដោយដើរទន្ទឹមនិងការ បើកទូលាយទីផ្សារ។ លោក Nguyen Xuan Phuc ក៏បានផ្តល់
អនុសាសន៍ឲ្យខេត្ត Dak Lak បំពេញល្អការងារកសាងនិងបំប៉នជួរកម្មាភិបាលនិង
បំពេញល្អការងារ គោលនយោបាយជនជាតិ ព្រមទាំងលើកកំពស់ស្មរតីផ្តើមអាជីព
និងកែលំអរបរិ យាកាសវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ