ខ្យល់ព្យុះ HAIYAN បក់បោកខេត្ត Quang Ninh និងទីក្រុង Hai Phong

(VOV)_ ខ្យល់ព្យុះ HAIYAN បានបក់បោកចូលមកវៀតណាម ​នាព្រឹក​ថ្ងៃទី១១​
វិច្ឆិកា ​បញ្ដាលការខូចខាតជាច្រើនអំពីសេដ្ឋកិច្ចរបស់ទីក្រុង​ Hai Phong និង ខេត្ត 
Quang Ninh ។

ខ្យល់ព្យុះ HAIYAN បក់បោកខេត្ត Quang Ninh និងទីក្រុង Hai Phong - ảnh 1
ខ្យល់ព្យុះ HAIYAN បញ្ដាលការខូចខាតជាច្រើនអំពីសេដ្ឋកិច្ចរបស់ទីក្រុង​ Hai Phong និង ខេត្ត Quang Ninh (VOV)


          នាយប់ថ្ងៃទី ១០ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung
Hai បានជួបធ្វើការជាមួយគណះកម្មាធិការបញ្ជាណែនាំបង្កា ​ទប់ទល់​នឹងខ្យល់ព្យុះ  ទឹកជំនន់ និងស្វែងរក ជួយសង្គ្រោះទីក្រុង Hai Phong ។ ថ្លែងមតិនៅទីនេះ ឧបនា
យករដ្ឋមន្ត្រី​ Hoang Trung Hai បានអះអាងថា៖

          “បន្ទាប់ពីខ្យល់ព្យុះយើងនឹងត្រូវទប់ទល់នឹងភ្លៀង ខ្ញុំស្នើត្រូវប្រចាំការ​ ចំណុច ណាមានការគំរាមគំហែងគឺត្រូវមានការជួយឧបត្ថម្ភទាន់​ពេលវេលា។ ​កង​កម្លាំង កងទ័ព នគរបាលត្រូវរួមសហការជាមួយគ្នាដើម្បី​ជួយឧបត្ថម្ភប្រជាជន។”

          នៅខេត្ត Quang Ninh រដ្ឋអំណាចដែលសហការជាមួយបណ្ដាកង​កម្លាំង​​យោធា ​នគរបាលនៅលើភូមិសាស្ត្រខេត្ត បានប្រមូលផ្តុំកងកម្លាំង​១០០% ​ដើម្បីត្រៀមរៀបចំ
គំ រោងការណ៍ជួយសង្គ្រោះ ដោះស្រាយករណី​បន្ទាន់…។ល។ លោក Cao Tuong Huy ប្រធានការិយាល័យគណះ​កម្មាធិការប្រជាជនខេត្ត Quang Ninh បានអោយដឹងថា៖

          “ ថ្នាក់ដឹកនាំខេត្តបានបង្កើតក្រុមការងារត្រួតពិនិត្យចំនួន៥ ដឹកនាំ​ដោយ​បណ្ដាថ្នាក់ដឹកនាំខេត្តនានាទៅត្រួតពិនិត្យនៅតំបន់នានា ដើម្បីក្រើន​រំលឹក​តំបន់​ទាំងឡាយបង្កា ទប់ទល់នឹងខ្យល់ព្យុះ។ គណះកម្មាធិការប្រជា​ជនខេត្តក៏បាន​បញ្ជាណែនាំគ្រប់ការិយាល័យបញ្ជាណែនាំយោធាខេត្ត សម្ព័ន្ធសមាគមយុវជន ​គមនាគមដឹកជញ្ជូនត្រៀមកងកម្លាំងជាស្រេចដើម្បីជួយ​សង្គ្រោះផងដែរ។”

          ក៏ក្នុងឱកាសនេះដែរ ដោយទទួលបានដំណឹងថា៖​ ខ្យល់ព្យុះ HAIYAN ​បាន​បណ្ដាលការខូចខាតដ៏ធ្ងន់ធ្ងរអំពីអាយុជីវិតនិងទ្រព្យសម្បត្តិរបស់​ប្រជាជន​នៅ​ភាគ​កណ្ដាលហ្វីលីពិន នាថ្ងៃទី ១០ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានផ្ញើ​សារ​ទូរលេខសាក សួរសុខទុក្ខប្រធានាធិបតីហ្វីលីពិន Benigo S.Aquino ៣។ ​ក្នុង​សារ​ទូរលេខនេះបាន
អះអាងថា៖វៀតណាមជានិច្ចកាល​ចែករំលែកជាមួយប្រជាជន​ហ្វីលីពិន ឈរលើ
ស្មារតីសាម គ្គីភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងវៀតណាមបាន​ផ្តល់ខ្ទង់ជំ
នួយបន្ទាន់​ដំបូងចំនួន​១០០ ០០០ដុល្លារអាមេរិកសំរាប់ប្រជាជន​ហ្វីលីពិន​៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ