ខ្យល់ព្យុះ Haiyan បានធ្វើឲ្យមនុស្សចំនួន១៨នាក់ត្រូវស្លាប់និង៨១នាក់រងរបួស

ខ្យល់ព្យុះ Haiyan បានធ្វើឲ្យមនុស្សចំនួន១៨នាក់ត្រូវស្លាប់និង៨១នាក់រងរបួស - ảnh 1
ខ្យល់ព្យុះ Haiyan បានធ្វើឲ្យមនុស្សចំនួន១៨នាក់ត្រូវស្លាប់និង៨១នាក់រងរបួស (vietnamplus)

        Vovworld-គិតមកដល់ម៉ោង១៨និង៣០នាទីថ្ងៃតី១១វិច្ឆិកា ខ្យល់ព្យុះ Haiyan
បាន​ធ្វើឲ្យមនុស្សចំនួន១៤នាក់ត្រូវស្លាប់ ៤នាក់បាត់ខ្លួននិង៨១នាក់រងរបួស ភាគ​ច្រើនដោយសារគ្រោះថ្នាក់ក្នុងពេលទប់ទល់នឹងខ្យល់ព្យុះ។​ នាបច្ចុប្បន្ន កំលាំង​
ការពារ​ព្រំដែនខេត្ត Quang Ninh បានចាត់កម្មាភិបាលយុទ្ធជនសហការជាមួយ​
កំលាំង​ដំបន់ប្រញាប់ប្រញាល់ស្វែងរកមនុស្ស៤នាក់ដែលបាត់ខ្លួននៅដំបន់។

        ការិយាល័យគណៈកម្មាធិការជាតិស្វែងរកជួយសង្គ្រោះ-ការិយាល័យ​គណៈ​កម្មាធិការមជ្ឈឹមបញ្ជាបង្កាទប់ទល់ខ្យល់ព្យុះទឹកជំនន់បានមានសារទូរលេខនាថ្ងៃ
ទី១១វិច្ឆិកា ផ្ញើរគណៈកម្មាការបញ្ជាបង្កាទប់ទល់ខ្យល់ព្យុះទឹកជំនន់និងស្វែងរក
ជួយ​សង្គ្រោះនិងស្ថាប័នទាក់ទិននានាបណ្ដាខេត្តឆ្នេរសមុទ្រពី Quang Binh ដល់
Ca Mau បញ្ជាណែនាំអនុវត្តការងារត្រៀមខ្លួនជាស្រេចទប់ទល់នឹងសម្ភាធត្រូពិក
ដែល​ មានលទ្ធភាពក្លាយទៅជាខ្យល់ព្យុះនៅសមុទ្រខាង​កើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ