គណៈកម្មាធិការទទួលបន្ទុក Nam Bo ខាងលិចជូនពរបុណ្យចូលឆ្នាំថ្មីជនរួមជាតិខ្មែរ
|
លោក Tran Huu Hiep ជូនពរអំណោយឆ្នាំថ្មីសម្រាប់សមាគម
ព្រះសង្ឍស្នេហាជាតិ (រូបថតៈ nhandan) |
(VOVworld)-នាថ្ងៃទី១២មេសា ក្រុមការងារនៃគណៈកម្មាធិការទទួលបន្ទុក Nam Bo
ខាង លិចដឹកនាំដោយលោក Tran Huu Hiep សមាជិកជំនាញនៃគណៈកម្មាធិការនេះ
បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរនៅ
ខេត្ត Tra Vinh។ ក្រុមការងារក៏បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះសមា
គមន៍សាមគ្គី ព្រះសង្ឃស្នេហាជាតិនៅខេត្ត Tra Vinh វត្តអារាមខ្មែរមួយចំនួន និងគ្រួ
សារបដិវត្តន៍ជើង ចាស់ជាជនជាតិខ្មែរក្នុងខេត្តផងដែរ។ ក្នុងពេលជួបសំណេះ
សំណាលជាមួយបងប្អូន លោក Tran Huu Hiep បាន លើកសរសើរស្មារតីសាមគ្គីរវាង
ជនជាតិទាំងបីគឺជនជាតិ Kinh ជនជាតិខ្មែរនិងជនជាតិ Hoa ដែលមានការប្រកៀកស្មា
រួមគ្នាកសាងនិងអភិវឌ្ឍណ៍ស្រុកកំណើតប្រទេសជាតិ រួមទាំង កសាងខេត្ត Tra Vinh កាន់តែស្អាតសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Tra Vinh បានខិតខំប្រឹងប្រែងជាច្រើនក្នុងការអនុវត្តគោលនយោបាយ កម្មវិធី គម្រោងការសំដៅ
ជួយឧបត្ថម្ភជនរួមជាតិខ្មែរអភិវឌ្ឍន៍ផលិតកម្ម លើកស្ទួយជីវភាពរស់នៅ ទាំងខាង
សំភារៈនិងស្មារតី។ ប្រការនេះបានរួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទ ជា ពិសេស
ចំពោះតំបន់ដែលមានជនរួមជាតិខ្មែររស់នៅដែលកំពុងជួបការលំបាក ព្រមទាំង ពង្រីកប្រពែណីវប្បធម៌ដ៏ល្អប្រសើរបស់ជនរួមជាតិខ្មែរនៅខេត្ត Tra Vinh៕