គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមទៅបំពេញ ទស្សនកិច្ចការងារនៅម៉ិចស៊ីកូនិងកូឡុំប៊ី

(VOVworld) - ចាប់ពីថ្ងៃទី៣ដល់ទី៦ ធ្នូ គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរ
ទេសនៃរដ្ឋសភាវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការបរទេស
លោក​ Tran Van Hang បានទៅបំពេញទស្សនកិច្ចការងារនៅម៉ិចស៊ីកូសំដៅបង្កើន
ថែមទៀតទំនាក់ទំនងរវាងរដ្ឋសភាទាំង២ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព
កិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំង២។លោក Tran Van Hang និងគណៈប្រតិភូវៀតណាមបានជួបសម្ដែងការគួរសមជាមួយអនុប្រធានព្រឹទ្ធសភា
ម៉ិចស៊ីកូលោក Jose Rosas Aispuro ជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការកិច្ច
ការបរទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃព្រឹទ្ធសភាម៉ិចស៊ីកូលោក Teofilo Torres Corzo និងជួបធ្វើការជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនផ្សេងទៀត។នៅជំនួបទាំងនេះ ភាគី
ទាំង២បានឯកភាពថា នឹងត្រូវបង្កើនការខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចារនិង
ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក(TPP) នាខែមិថុនាឆ្នាំ
២០១៥។ទន្ទឹមនឹងនោះ ភាគីទាំង២ក៏បានអះអាងថា នឹងសកម្មបង្កលក្ខណៈងាយ
ស្រួលសំរាប់ការបង្កើតទំនាក់ទំនងសហប្រតិបតិ្តការរវាងតំបន់នានានៃប្រទេស
ទាំង២ និងរៀបចំសកម្មភាពជាក់ស្ដែងជាច្រើនសំដៅជំរុញទំនាក់ទំនងសហប្រតិ
បតិ្តការនាពេលខាងមុខ។

គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមទៅបំពេញ ទស្សនកិច្ចការងារនៅម៉ិចស៊ីកូនិងកូឡុំប៊ី - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសម៉ិចស៊ីកូលោក Carlos Alberto de Icasa (នៅកណ្ដាល) ថតរូបជាមូយគណៈប្រតិភូវៀតណាម (រូបថត៖TTXVN)


មុនពេលទៅកាន់ម៉ិចស៊ីកូ គណៈប្រតិភូវៀតណាមបានទៅបំពេញទស្សនកិច្ចនៅ
កូឡុំប៊ី និងមានជំនួបសន្ទនាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាប
ប្រទេសនេះ។ថ្នាក់ដឹកនាំរដ្ឋសភាកូឡុំប៊ីបានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិនៃ
បុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាម ព្រមទាំងមានគោលបំណងបង្កើនទំនាក់
ទំនងលើគ្រប់វិស័យជាមួយវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ