គប្បីមានសារយ៉ាងច្បាស់លាស់សំដៅរារាំងមហិច្ឆតាត្រួតត្រាសមុទ្រខាងកើត

(VOVWORLD) - នេះជាទស្សនៈរបស់មជ្ឈដ្ឋានអ្នកនយោបាយ អ្នកប្រាជ្ញអាមេរិកនិង អន្តរជាតិនៅសិក្ខាសាលាអំពីសមុទ្រខាងកើតលើកទី១០ ដែលទើបតែបាន រៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិកកាលពីថ្ងៃទី១៤ កក្កដា។
គប្បីមានសារយ៉ាងច្បាស់លាស់សំដៅរារាំងមហិច្ឆតាត្រួតត្រាសមុទ្រខាងកើត - ảnh 1កងទ័ពអាមេរិកធ្វើសមយុទ្ធនៅសមុទ្រខាងកើតកាលពីថ្ងៃទី៦ កក្កដា កន្លងទៅ។ (រូបថត៖ DVIDS) 

នៅទីនេះ តំណាងក្រសួងការបរទេសអាមេរិកបានសម្ដែងនូវការព្រួយ បារម្ភអំពីរាល់ការវិវត្តន៍ដ៏ស្មុគស្មាញនៅសមុទ្រខាងកើតក្នុងពេលថ្មីៗនេះ ក៏ដូចជាហានិភ័យផ្ទុះឡើងជម្លោះរវាងភាគីពាក់ព័ន្ធនានាផងដែរ។

លោក David Stilwell ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុក បញ្ហាអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានឲ្យដឹងថា អាមេរិកសន្យាការពារសេរីភាព នាវាចរណ៍ដោយស្របទៅតាមច្បាប់អន្តរជាតិ រក្សាលំហូរពាណិជ្ជកម្មកុំឲ្យ ត្រូវរអាក់រអួល ហើយគាំទ្រចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីផង ដែរ។ នេះជាផលប្រយោជន៍ដ៏សំខាន់ៗរបស់អាមេរិក ដែលយើងខ្ញុំតែងតែ គោរពនិងចែករំលែកជាមួយសម្ព័ន្ធមិត្តក៏ដូចជាដៃគូនានារបស់ខ្លួន។

នៅសិក្ខាសាលានេះដែរ មជ្ឈដ្ឋានអ្នកប្រាជ្ញបានសង្កត់ធ្ងន់ថា សកម្ម ភាពដោយឯកតោភាគីពីប្រទេស ណាក៏ដោយដែលបង្កឡើងស្ថានភាពវឹកវរនៅសមុទ្រខាងកើតនោះ សុទ្ធតែនាំទៅការសឹករេចរិលទំនុកចិត្តនិងការ រំលោភបំពានលើច្បាប់អន្តរជាតិតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ