គ្មានពលរដ្ឋវៀតណាមលើយន្តហោះដែលត្រូវធ្លាក់នៅឥណ្ឌូណេស៊ីឡើយ

(VOVWORLD) -  ពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុដែលយន្ត ហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី (Lion Air) ដឹកអ្នកដំណើរចំនួន ១៨៩ នាក់ចេញពីទីក្រុង Jakarta នៃប្រ ទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang ត្រូវធ្លាក់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃទី ២៩ ខែតុលានោះ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានទាក់ទងនឹងស្ថាប័នមានសមត្ថកិច្ចនានារបស់ឥណ្ឌូនេស៊ីដើម្បីស្វែងយល់ពីរឿងហេតុនេះ។

ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានឲ្យដឹងថា គ្មានអ្នកដំណើរវៀតណាមណាមួយនៅលើយន្តហោះឡើយ។ ក្រសួងការបរទេសវៀតណាម បានណែនាំឲ្យស្ថានទូតវៀតណាមនៅឥណ្ឌូនេស៊ីឲ្យបន្តការទាក់ទងជាមួយអាជ្ញាធរឥណ្ឌូណេស៊ីដើម្បីតាមដាន ធ្វើបច្ចុប្បន្នភាពព័ត៌មាននិងចាត់វិធានការ ដើម្បីការពារប្រជាពលរដ្ឋក្នុងករណីចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ