ចាត់តាំងអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man គ្រប់គ្រងសកម្មភាពរបស់រដ្ឋសភា
(VOVWORLD) - ចាត់តាំងអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man គ្រប់គ្រងសកម្មភាពរបស់រដ្ឋសភា
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់តាំងលោក Tran Thanh Man សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា គ្រប់គ្រងសកម្មភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមរហូតដល់ពេលតែងតាំងប្រធានរដ្ឋសភានីតិកាលទី ១៥ តាមបទប្បញ្ញត្តិ (រូបថត៖ baochinhphu.vn) |
ថ្ងៃទី ២ ឧសភានេះ អគ្គលេខាធិកានៃរដ្ឋសភាបានចេញសេចក្តីជូនដំណឹងអំពីមតិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការប្រគល់ភារកិច្ចគ្រប់គ្រងសកម្មភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរដ្ឋសភាវៀត ណាម។ តាមនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានចាត់តាំងលោក Tran Thanh Man សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា គ្រប់គ្រងសកម្មភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរដ្ឋសភាវៀតណាមរហូតដល់ពេលតែងតាំងប្រធានរដ្ឋសភានីតិកាលទី ១៥ តាមបទប្បញ្ញត្តិ៕