ចិនកំពុងបំផ្លាញថានៈរបស់កខ្លួនលើឆាកអន្តរជាតិដោយរបៀបប្រតិបត្តិលើសមុទ្រខាងកើត
|
នាវារបស់ចិន(ស្តាំ)រារាំងនិងគំរាមកំហែងនាវាត្រួតពិនិត្យសមុទ្រ
របស់វៀតណាម (រូបថតៈ TTXVN) |
(VOVworld)-ឧបការីរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីបូព៌ា
លោក Daniel Russel នាថ្ងៃទី២៥មិថុនា បានចាត់ទុកថា កាយវិការរបស់ចិន នៅ
លើតំបន់សមុទ្រនានាមិនត្រឹមតែបង្កើនភាពតានតឹងប៉ុណ្ណោះទេ ថែមទាំងបំផ្លាញ ចោលថានៈរបស់ខ្លួនលើឆាកអន្តរជាតិទៀតផង។
ថ្លែងមតិក្នុងសម័យដោះសារនៅរដ្ឋសភា លោក Russel បានរិះគន់អំពើនាពេល ថ្មីៗនេះរបស់ចិននៅសមុទ្រ Hoa Tung និងសមុទ្រខាងកើត ដែលបណ្តាលឲ្យ ប្រទេសជិតខាងនានារបស់ប៉េកាំងត្រូវព្រួយប្រារម្ភ។តាមលោករូបនេះថា ការ ដែលចិនបានដាកស្ថានីយ៍ខួងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាមនៅសមុទ្រខាងកើត បង្កើនជំលោះដែនទឹកជាមួយ សម្ព័ន្ធមិត្តរបស់អាមេរិកដូចជាហ្វីលីពីននិងជប៉ុន ក៏ធ្វើឲ្យសហគមន៍អន្តរជាតិ ព្រួយបារម្ភអំពីគ្រោះអាសន្ននៃការប៉ះទង្គិចយោធា ព្រមទាំងជះឥទ្ធិពលអសកម្មទៅលើបណ្តាខឿនសេដ្ឋកិច្ចក្នុងតំបន់។ ការមើលងាយវិធានការ ការទូតនិងសន្តិភាពក្នុងការដោះស្រាយជំលោះរបស់ចិនជាសកម្មភាពបង្កអស្ថិ
រភាពនិង គ្រោះថ្នាក់៕