ចិននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការយោធា

ចិននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការយោធា - ảnh 1
ចិននិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការយោធា

          (VOV)_នាថ្ងៃទី៤ វិច្ឆិកានៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការពារជាតិ អាស៊ានបើក
ទូលាយ ( ADMM +) នៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ចិន លោក Zhāng​​ wan quán  បានមានជំនួបសន្ទនា​ជាមួយសមភាគីកូរ៉េខាង​ត្បូង​ 
Han Min Koo ដែលក្នុងនោះភាគីទាងពីរបានសន្យា​ធ្វើ​អោយស៊ីជំរៅថែមទៀត ​ទំ
នាក់ទំនងសហប្រតិបត្តិការយោធា រវាងប្រទេស​ទាំងពីរ។ នៅទីនេះ រដ្ឋមន្ត្រី​ក្រ
សួង​ការពារជាតិចិន បានសង្កត់ធ្ងន់ថា៖ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ
ត្រូវជំរុញការអនុវត្តកិច្ចព្រមព្រៀងដែល ថ្នាក់ដឹកនាំទទួលបាន  បន្តរួមសហការ
បង្កើនការផ្លាស់ប្តូរព័ត៍មាន និងបើកទូលាយកិច្ចសហប្រតិ​បត្តិការជាក់ស្ដែង។ 
លោកក៏បានអោយដឹងថែម​ទៀតថា៖​ចិនវាយតំលៃខ្ពស់​ចំពោះ​ការខំប្រឹងប្រែង
របស់ភាគីទាំងពីរនៅឧបទ្វីបកូរ៉ែ​ដើម្បីសម្របសម្រួល កាត់​​បន្ថយភាពតានតឹង 
និងរក្សាស្ថិរភាពក្នុងតំបន់។ រីឯ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង Han Min
 Koo បានអោយដឹងថា៖ កូរ៉េខាងត្បូង គោរព​ និងយកចិត្ត​ទុកដាក់ដល់ការអភិ
វឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ហើយសង្ឃឹម​ថា៖​ ក្រសួងការពារជាតិនៃ
ប្រទេសទាំងពីរ បង្កើនជំនួបប្រាស្រ័យ​ បើកទូលាយ​កិច្ចសហប្រតិបត្តិការក្នុងតំ
បន់ និងបង្កើនទំនាក់ទំនងយោធាទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ