|
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិលីបាវទូង(Image:Internet) |
VOV-ប្រទេសចិនបានអះអាងជាថ្មីម្តងទៀតថា៖ វិធីតែ១គតដើម្បីដោះស្រាយ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់គឺជាការចរចារសន្តិភាព។ថ្លែងមតិនៅក្នុងសម័យប្រជុំ របស់
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី១២មិថុនាឯកអគ្គរដ្ឋទូតចិន
ប្រចាំនៅអង្គការសហប្រជាជាតិ លីបាវទូងនិយាយថា៖ ចិនប្រឆាំងជំទាស់យ៉ាង
ខ្លាំងក្លាចំពោះការប្រើប្រាស់ហឹង្សាឫគំរាមកំហែងប្រើប្រាស់ហឹង្សាព្រមទាំងអំពាវ
នាវដល់ភាគីទាំងអស់អត់ធ្មត់។លោកអះអាងថា៖ យន្តការចរចារសន្តិភាព គឺជា
វិធីតែ១គតដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់អ៊ីរ៉ង់។ស្តីពីការសន្ទនារវាងអ៊ីរ៉ង់
នឹងក្រុមប្រទេសមហាអំណាច៥+១ខាង មុខ លោកលីបាវទូងឲ្យដឹងថា៖ចិនសង្ឃឹម
ថា៖ភាគីទាំងឡាយនឹងមានអាកប្ប កិរិយាស្មោះសរ គោរព្វគ្នាទៅវិញទៅមក ជំរុញ
ដំណើរការទូត នឹងបង្រួញការ ខ្វែងគំនិតតាមរយះការចរចារ។ ក្នុងថ្ងៃដដែល នៅ
ក្នុងសន្និសីទការសែត១នៅតេហេរ៉ង់ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់Ramin
Mehmanparast អះអាងថា៖ជោគជ័យរបស់ ការសន្ទនាខាងមុខគឺចំណុះទៅលើវិធី
ទាក់ទងផ្ទាល់នឹងកិច្ចសហប្រតិបត្តិការសកម្មរបស់ក្រុមប្រទេសមហាអំណាច៥+១។មុននោះរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Ali-Akbar Salehi ក៏សង្ឃឹមថា៖ការសន្ទនានុយ
ក្លេអ៊ែរខាងមុខនឹងជាការបោះ ជំហាន១ក្នុងការដោះស្រាយបណ្តាការខ្វែងគំនិតនៅ
សេសសល់រវាងអ៊ីរ៉ង់នឹងលោកខាងលិច៕