|
ឆ្នាំ២០១៦កំណើនGDPរបស់វៀតណាមទទួលបានកម្រិត៦,៧-៦,៨% |
(VOVworld)-ឆ្នាំ២០១៦ជាឆ្នាំចាប់ផ្តើមនៃផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈពេល៥ឆ្នាំ២០១៦-២០២០ និងជាឆ្នាំចាប់ផ្តើមដំណើរការធ្វើសមាហរណ កម្មខណៈដែលកិច្ចព្រមព្រៀងជាច្រើនមានសុពលភាព។ រដ្ឋាភិបាលបានដាក់ គោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០១៦នេះគឺទទួលបាន៦,៧% និងល្បឿន CPI
នៅក្រោម៥%។ ខឿនសេដ្ឋកិច្ចវៀតណាមត្រូវបានទទួលស្គាល់ថា នឹង ទទួល
បានកំណើនខ្ពស់ជាងទៀត ហើយម៉ាក្រូសេដ្ឋកិច្ចនៅបានរក្សា។ សាស្រ្តាចារ្យរង
បណ្ឌិត To Trung Thanh នៅមហាវិទ្យាសល័យសេដ្ឋកិច្ច បានឲ្យដឹងថា៖
“ខឿនសេដ្ឋកិច្ចវៀតណាមនឹងបានងើបឡើងវិញយ៉ាងល្អក្នុងឆ្នាំ២០១៦ ដោយមានការជួយឧបត្ថម្ភពីខឿនសេដ្ឋកិច្ចពិភពលោក។ GDP ក្នុងឆ្នាំ២០១៦ នឹងទទួលបានក្នុងកម្រិត ៦,៧%-៦,៨% និងអតិផរណនៅក្នុងកម្រិត២-២,៥% ”៕