ជំងឺរាតត្បាត COVID-19 ៖ ស្ថានភាពជំងឺរាតត្បាតក្នុងបណ្តាប្រទេសនៅលើពិភពលោកនាថ្ងៃទី ១០ ខែមិថុនា
(VOVWORLD) - យោងតាមការធ្វើស្ថិតិនៅលើគេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមថ្ងៃទី ១០ ខែមិថុនា (តាមម៉ោង UTC) ពិភពលោកទាំងមូលបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ជាង ៧,៣ លានករណី ដែលក្នុងនោះមានអ្នកស្លាប់ជាង ៤១៣.០០០ នាក់។
បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងក្រុង Brooklyn រដ្ឋញូវយ៉ក។ (រូបថត៖ THX / TTXVN) |
សហរដ្ឋអាមេរិកគឺជាប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយមានករណីឆ្លងជំងឺនេះជាង ២ លានករណី និងមានអ្នកស្លាប់ជាង ១១៤.០០០ នាក់។
នៅទ្វីបអាស៊ីវិញ ស្ថានភាពជំងឺរាត្បាតនេះនៅតែមានភាពស្មុគស្មាញនៅតំបន់គគុកមួយចំនួនដូចជាប្រទេសឥណ្ឌានិងអ៊ីរ៉ង់។ កាលពីថ្ងៃទី ៩ ខែមិថុនាមន្ត្រីនៅរដ្ឋធានី Delhi (ឥណ្ឌា) បានព្រមានថាចំនួនអ្នកឆ្លងវីរុសក្នុងតំបន់នេះអាចកើនឡើងដល់ ២០ដង ពោលគឺមានអ្នកឆ្លងជំងឺកើនឡើងដល់ ៥០០.០០០ នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះតែម្តង។
ទន្ទឹមនឹងនេះដែរ មន្ត្រីសុខាភិបាលអ៊ីរ៉ង់បានប៉ាន់ស្មានថាប្រជាជនចំនួន ១៥ លាននាក់នៅប្រទេសឥស្លាមនេះស្មើនឹង ១៨,៧៥% នៃចំនួនប្រជាជន អាចឆ្លងវីរុសនេះចាប់តាំងពីជំងឺឆ្លង Covid-19 បានផ្ទុះឡើងកាលពីខែកុម្ភៈកន្លងមក៕