(VOV) - នាថ្ងៃទី ៧ តុលា គណៈកម្មការទាក់ទងក្រុមយុវជនស្ម័គ្រចិត្តរំដោះ រដ្ឋធានី
ហាណូយឆ្នាំ ១៩៥៤ បានរៀបចំជំនួបមុខប្រពៃណីនៅទីក្រុងហាណូយ ក្នុងឱកាស
រំលឹកខួបអនុស្សារវរីយ៍លើកទី ៥៨ ទិវារំដោះរដ្ឋធានីហាណូយ (ថ្ងៃទី ១០ តុលា ឆ្នាំ
១៩៥៤ - ថ្ងៃទី ១០ តុលា ឆ្នាំ ២០១២)។ ក្នុងជំនួបមុខអតីតយុវជនស្ម័គ្រចិត្តនានាបាន
លើកឡើងវិញនូវប្រពៃណីដ៍ត្រចះត្រចង់របស់ជំនាន់យុវវ័យនាពេលនោះ។ សមាជិក
ក្រុមយុវជនស្ម័គ្រចិត្តរំដោះរដ្ឋធានី ហាណូយ លោកស្រី Vuong Thi Hieu បានឲ្យដឹងថា៖
“ជារៀងរាល់ឆ្នាំ យើងខ្ញុំជួបមុខនិងរំលឹកឡើងវិញនូវអនុស្សារវរីយ៍។ យើងខ្ញុំបានរ៉ាប់រាប់
ឲ្យកូនចៅយល់ដឹងអំពីប្រពៃណីរបស់ក្រុមយុវជនស្ម័គ្រចិត្តហើយកូនចៅសុទ្ធតែមោទ
នៈភាពដោយសារម្តាយនិងជីដូនរបស់ខ្លួនបានចូលរួមព្រឹត្តិការដ៍មហិមានៃរដ្ឋធានី”
|
ក្រុមយុវជនស្ម័គ្រចិត្តរំដោះ រដ្ឋធានីហាណូយឆ្នាំ ១៩៥៤ (Image: Internet) |