ជនវៀតណាមដែលរស់នៅក្រៅប្រទេសគឺជាផ្នែកសំខាន់មួយមិនអាចកាត់ផ្តាច់ចេញនៃសហគមន៍ជនជាតិវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ១៥ ឧសភា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយបញ្ញវន្តអាណិកជន វៀតណាមមួយចំនួន និងយុវជន  និស្សិតវៀតណាមនៅទីក្រុងញ៉ូយ៉ក។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឆ្លើយសំណួររបស់គណៈប្រតិភូអំពីបញ្ហាកង្វល់។

ជនវៀតណាមដែលរស់នៅក្រៅប្រទេសគឺជាផ្នែកសំខាន់មួយមិនអាចកាត់ផ្តាច់ចេញនៃសហគមន៍ជនជាតិវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចែករំលែកជាមួយបញ្ញវន្តនិងនិស្សិត (រូបថត៖ VOV)

ឆ្លើយសំណួរអំពីគោលនយោបាយនិងដំណោះស្រាយរបស់វៀតណាមក្នុងការទាក់ទាញការវិនិយោគពីបរទេស លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ វៀតណាមមានគោលមាគ៌ាត្រឹមត្រូវ សមស្របជាមួយនឹងសក្ដានុពលផ្សេងៗគ្នា កាលានុវត្តន៍លេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់ប្រទេសជាតិ; កសាងប្រព័ន្ធអេកូឡូស៊ី និងបរិយាកាសធុរកិច្ចសមស្របទៅនឹងលក្ខខណ្ឌរបស់វៀតណាម និងនិន្នាការរបស់ពិភពលោក; ត្រៀមរៀបចំ និងផ្គត់ផ្គង់ប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ល។... ដូច្នេះអ្នកវិនិយោគអាចទុកចិត្តបានក្នុងការវិនិយោគនៅប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា ជនវៀតណាមនៅឯបរទេសគឺជាផ្នែកសំខាន់មួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម។ វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌដើម្បីពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល និងជួយជនរួមជាតិមានឋានៈស្របច្បាប់រឹងមាំ រក្សាស្ថិរភាពជីវភាពនៅក្នុងប្រទេសសាមី និងរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ។

ជនវៀតណាមដែលរស់នៅក្រៅប្រទេសគឺជាផ្នែកសំខាន់មួយមិនអាចកាត់ផ្តាច់ចេញនៃសហគមន៍ជនជាតិវៀតណាម - ảnh 2នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជាមួយយុវជននិងនិស្សិតវៀតណាមនៅទីក្រុង New York (រូបថត៖ VOV)

នៅចុងបញ្ចប់នៃកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេលឡើងចុះជាច្រើន ក្នុងស្មារតីនៃការទុកអតីតកាលមួយអន្លើ សម្លឹងទៅអនាគត ទំនាក់ទំនងវៀតណាម - អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងល្អ។ លោកនាយករដ្ឋមន្ត្រីមានបំណងថា តាមរយៈរបៀបរស់នៅប្រចាំថ្ងៃ និងការងារផ្ទាល់ខ្លួន ជនជាតិវៀតណាមនៅអាមេរិកម្នាក់ៗបន្តអះអាងតម្លៃជនជាតិ វៀតណាមនៅអាមេរិក; ផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ ប្រជាជន និងអត្តសញ្ញាណវប្បធម៌វៀតណាម; បន្តរួមចំណែកដល់គ្រួសារ និងប្រទេសជាតិ; ដើរតួជាស្ពាន និងកសាងទំនាក់ទំនងវៀតណាម-អាមេរិក លើគោលការណ៍គោរព យុត្តិធម៌   ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ