ជប៉ុនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម

ជប៉ុនត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្ម - ảnh 1
រូបថតៈ អ៊ីនធឺណែត

(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចការងារនៅជប៉ុន នាថ្ងៃទី៨តុលា គណៈប្រតិភូជាន់ខ្ពស់របស់ទីក្រុងហូជីមិញ ដឹកនាំដោយលោក  Le Thanh Hai សមាជិកការិយាល័យនយោបាយនិងជាលេខាគណៈកម្មាធិកាបក្សទីក្រុងហូជី
មិញ បានមានជំនួបសន្ទនាជាមួយអនុប្រធានខុទ្ធកាល័យគណៈរដ្ឋមន្រ្តីរបស់
 ជប៉ុនលោក Hiroshige Seko និងលោក Isao Iijima ទីប្រឹក្សានាយករដ្ឋមន្រ្តី
ជប៉ុន។ នៅទីនេះ លោក​ Le Thanh Hai បានស្នើរជប៉ុន បន្តរក្សានិងបង្កើនការ
 ផ្គត់ផ្គង់ ODA សម្រាប់វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញនិយាយដោយ
 ឡែក។

        រី​ឯខ្លួនវិញ លោក Hiroshige Seko បានអះអាងថា ជប៉ុននឹងខំប្រឹងប្រែង ជម្រុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការអនុវត្តន៍បច្ចេកវិទ្យាខ្ពស់
 លើវិស័យកសិកម្ម។ តាមលោកទីប្រឹក្សា Isao Iijima ថា ក្រោយពីជំនួបនេះ រដ្ឋ
មន្រ្តីក្រសួងកសិ-រុក្ខនិងជលផលជប៉ុន បានសម្រេចថានឹងមកបំពេញទស្សន
កិច្ច ប្រទេសវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ