ជម្ងឺ Covid-19 នៅវៀតណាម៖ ក្រសួងសុខាភិបាលបន្តលើកកំពស់សមត្ថភាពធ្វើតេស្ត
(VOVWORLD) - រដ្ឋមន្រ្តីស្តីទីនៃក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា ក្រសួងសុខាភិបាលនឹងចាត់បញ្ជូន កម្លាំងទៅកាន់ខេត្តហាយយឿងយ៉ាងឆាប់បំផុតដើម្បីជួយគាំទ្រដល់ការធ្វើ តេស្ត ព្យាបាលនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅទីនេះ។
រដ្ឋមន្រ្តីស្តីទីនៃក្រសួងសុខាភិបាលលោក Nguyen Thanh Long ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN) |
នៅកិច្ចប្រជុំគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 នាព្រឹកថ្ងៃទី១៨ សីហា តំណាងក្រសួងសុខាភិបាលបានឲ្យដឹងថាស្ថានភាពជម្ងឺ Covid-19 នៅដាណាំងនិងក្វាងណាម កំពុងត្រូវបានគ្រប់គ្រង ជាបណ្ដើរៗ។ បរិមាណករណីឆ្លងថ្មីមានការថយចុះក្នុងប៉ុន្មានថ្ងៃចុងក្រោយ នេះ។ ប៉ុន្តែ ស្ថានភាពជម្ងឺនៅខេត្ត ហាយយឿងនិងទីក្រុងហាណូយកំពុង មានការវិវត្តន៍យ៉ាងស្មុគស្មាញ។ រដ្ឋមន្រ្តីស្តីទីនៃក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា ក្រសួងសុខាភិបាលនឹងចាត់បញ្ជូន កម្លាំងទៅកាន់ខេត្តហាយយឿងយ៉ាងឆាប់បំផុតដើម្បីជួយគាំទ្រដល់ការធ្វើ តេស្ត ព្យាបាលនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនៅទីនេះ។ លោក Nguyen Thanh Long បានសង្កត់ធ្ងន់ថា៖
“ចំពោះការងារធ្វើតេស្ត យើងត្រូវបង្កើនការធ្វើតេស្តក្នុងទ្រង់ទ្រាយធំ។ ត្រឹមប៉ុន្មានថ្ងៃចាប់ពីថ្ងៃទី២៥ កក្កដាមក បរិមាណនៃការធ្វើតេស្តបានស្មើនឹង អំឡុងពេល៦ខែមុននេះហើយ។ នាពេលខាងមុខ ក្រសួងសុខាភិបាលនឹង បន្តដឹកនាំឲ្យបង្កើតបន្ទប់ពិសោធន៍ដែលមានសមត្ថភាពធ្វើតេស្តក្នុងទ្រង់ ទ្រាយធំ ដើម្បីជួយគាំទ្រដល់បណ្ដាខេត្តក្រុងនៅពេលកើតមានជម្ងឺ”។
គណៈកម្មការដឹកនាំបានឯកភាពបន្តជំរុញវិធានការនានាសំដៅការពារមន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំជនចាស់ជរា និងបណ្ដាកម្លាំងនៅខ្សែជួរមុខ ដូចជាកងទ័ព នគរបាលនិងគ្រូពេទ្យ ព្រមទាំងអំពាវនាវឲ្យប្រជាជនអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍នានារបស់ផ្នែកសុខាភិបាលផងដែរ៕