ជម្លោះនៅមជ្ឈិមបូព៌ា៖ ទីក្រុង Tel Aviv មិនទាន់ធ្វើការសម្រេចចិត្ត​ចុងក្រោយ​ស្ដីពី​វិធានការ​ឆ្លើយតបអ៊ីរ៉ង់

(VOVWORLD) - កាលពីរសៀលម្សិលមិញ គណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែលបានធ្វើការពិគ្រោះយោបល់ថ្មីមួយស្តីពីវិធានការឆ្លើយតបនឹងអ៊ីរ៉ង់។
ជម្លោះនៅមជ្ឈិមបូព៌ា៖ ទីក្រុង Tel Aviv មិនទាន់ធ្វើការសម្រេចចិត្ត​ចុងក្រោយ​ស្ដីពី​វិធានការ​ឆ្លើយតបអ៊ីរ៉ង់ - ảnh 1មីស៊ីលប្រឆាំងយន្តហោះបានផ្ទុះឡើងលើមេឃ។ រូបថត៖ New York Times

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនាយប់ថ្ងៃទី ១៥ មេសា បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់ប្រទេសនេះ មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយស្ដីពីវិធានការឆ្លើយតបនឹងការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីល និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែលនាយប់ថ្ងៃទី ១៣ មេសាកន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាននានាបានអះអាងថា ការវាយប្រហារឆ្លើយតបរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់ប្រាកដជានឹងកើតឡើង។ ក្នុងពេលនោះ វិទ្យុផ្សាយសម្លេងលេខ ១២ របស់អ៊ីស្រាអែលបានដកស្រង់ប្រភពព័ត៌មានដែលថា ទោះបីជាមិនទាន់ឯកភាពគ្នាអំពីពេលវេលា និងរបៀបឆ្លើយតបក៏ដោយ ប៉ុន្តែគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកនាយករដ្ឋមន្ត្រី Netanyahu បានសម្រេចចិត្តរាយប្រហារសងសឹកអ៊ីរ៉ង់ "ដោយច្បាស់លាស់ និងខ្លាំងក្លា" សំដៅបង្ហោះសារថា អ៊ីស្រាអែលមិនលើកលែងចំពោះការវាយប្រការទ្រង់ទ្រាយធំណាមួយប្រឆាំងនឹងប្រទេសនេះឡើយ។

មុននោះ កាលពីរសៀលម្សិលមិញ គណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែលបានធ្វើការពិគ្រោះយោបល់ថ្មីមួយស្តីពីវិធានការឆ្លើយតបនឹងអ៊ីរ៉ង់។ នេះជាកិច្ចប្រជុំលើកទីពីរជាប់ៗគ្នានៃគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែលក្នុងរយៈពេលតិចជាង ២៤ ម៉ោង ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ មុនកិច្ចប្រជុំនេះលោកនាយករដ្ឋមន្ត្រី Netanyahu បានប្រកាសថា អ៊ីស្រាអែលនឹងឆ្លើយតបការវាយប្រហាររបស់អ៊ីរ៉ង់ដោយឆ្លាតវៃ និងមិនប្រញាប់ប្រញាល់ឡើយ។

ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងម្តងទៀតថា ការវាយប្រហារសងសឹកលើអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១៣ ខែមេសា គឺជាសកម្មភាពស្វ័យការពារស្របច្បាប់របស់ប្រទេសនេះចំពោះទង្វើរបស់អ៊ីស្រាអែល៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ