ជារៀងរាល់ឆ្នាំវៀតណាមមានមនុស្សជាង៤ម៉ឺននាក់ត្រូវស្លាប់ដោយសារជក់បារី
(VOV) /  
|
ជារៀងរាល់ឆ្នាំវៀតណាមមានមនុស្សជាង៤ម៉ឺននាក់ត្រូវស្លាប់ដោយសារជក់បារី។ |
VOV-វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាបុរសជក់
បារីខ្ពស់បំផុតលើពិភពលោកនិងជារៀងរាល់ឆ្នាំបានមានមនុស្សជាង៤ម៉ឺននាក់
ត្រូវស្លាប់ដោយសារបណ្ដាជំងឺមកពីការជក់បារីបណ្ដាលឡើង។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការប្រើប្រាស់បារីចំពោះសុខភាពសេដ្ឋកិច្ចសង្គមនិងបរិស្ថាននាឆ្នាំ
២០១២ រដ្ឋសភាអាណត្តិទី១៣បានអនុម័តលើច្បាប់បង្កាប្រឆាំងផលអាក្រក់នៃ
បារីដែលនឹងចូលជាធរមាននាថ្ងៃទី១ឧសភាខាងមុខនេះ។ ថ្លែងមតិនៅសន្និសីទ
លាតត្រដាងច្បាប់បង្កាប្រឆាំងផលអាក្រក់នៃការជក់បារីនាព្រឹកថ្ងៃទី២៣មេសា
នៅទីក្រុងហាណូយអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen
Thi Xuyen អនុប្រធានកម្មវិធីជាតិបង្កាប្រឆាំងផលអាក្រក់នៃបារីបានឲ្យដឹងថា៖
“ទន្ទឹមនឹងជោគជ័យជាជំហានដំបូងនោះការងារបង្កប្រឆាំងផលអាក្រក់នៃ
បារីនៅវៀតណាមនៅប្រឈមមុខនឹងការលំបាកនានា។ អត្រាជក់បារីរបស់បុរស
នៅខ្ពស់។ សកម្មភាពបង្កាប្រឆាំងផលអាក្រក់នៃដោយបារីមិនទាន់ទទួលបានការ
យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយ់ាងពិតប្រាកដ។ការវិនិយោគប្រភពកំលាំង
សំរាប់ការបង្កាប្រឆាំងផលអាក្រក់របស់បារីនៅមានកំហិត៕”
-VOV