ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តន៍ច្បាប់រវាងវៀតណាម និងអ៊ីរ៉ង់

(VOVWORLD) - ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីស្វែងយល់ពីតម្រូវការ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ។
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តន៍ច្បាប់រវាងវៀតណាម និងអ៊ីរ៉ង់ - ảnh 1លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល និងលោកឧត្តមសេនីយ Ahmad Reza Radan មេបញ្ជាការអនុវត្តច្បាប់អ៊ីរ៉ង់។ រូបថត៖ VOV

នាព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃបញ្ជាការដ្ឋានអនុវត្តន៍ច្បាប់អ៊ីរ៉ង់ ដឹកនាំដោយលោកឧត្តមសេនីយ Ahmad Reza Radan មេបញ្ជាការអនុវត្តច្បាប់អ៊ីរ៉ង់ ប្រធានគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃតី ១៣ ដល់ថ្ងៃទី ១៦ ឧសភា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោករដ្ឋមន្ត្រី To Lam និងលោកមេបញ្ជាការ Ahmad Reza Radan បានជួបពិភាក្សាការងារ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ដើម្បីស្វែងយល់ពីតម្រូវការ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ; ជំរុញការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលប្រកបដោយវិជ្ជាជីវៈ ជាពិសេសគឺព័ត៌មានអំពីស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាងពីរមានផលប្រយោជន៍ដូចគ្នា ព្រមទាំងសម្របសម្រួលគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មដែលពាក់ព័ន្ធប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។        

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោករដ្ឋមន្ត្រី To Lam និងលោកមេបញ្ជាការ Ahmad Reza Radan បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងបញ្ជាការដ្ឋានអនុវត្តន៍ច្បាប់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ