|
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ "ការងារទាក់ទិនដល់ប្រជាជន គឺយើងត្រូវប្រមូលផ្ដុំថែមទៀតដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាជន" |
(VOVworld) - នាព្រឹកថ្ងៃទី១៨ មករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទ
បូកសរុបការងារឆ្នាំ២០១៥និងអនុវត្តភារកិច្ចឆ្នាំ២០១៦របស់គណៈកម្មការទទួល
បន្ទុកគំរោងការណ៍កាត់បន្ថយបែបបទរដ្ឋបាល លិខិតពលរដ្ឋនិងមូលដ្ឋានទិន្នន័យ
ទាក់ទិនដល់ការគ្រាប់គ្រងពលរដ្ឋ (ហៅកាត់ថាគំរោងការណ៍លេខ ៨៩៦)។ថ្លែង
មតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធាន
គណៈកម្មការ បានស្នើរឲ្យការិយាល័យគណៈកម្មការឆាប់អនុម័តចេញផ្សាយ
ផែនការអនុវត្តគំរោងការណ៍លេខ៨៩៦ក្នុងឆ្នាំ២០១៦ដើម្បីក្រសួង ស្ថាប័នទាក់
ទិននានាអនុវត្តតាម ដោះស្រាយការជំពាក់ជំពិនក្នុងដំណើរការអនុវត្តដោយទាន់
ពេលវេលា៖
“អំពីមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ត្រូវជំរុញខ្លាំងដំណើរការអនុវត្តដោយ
សារការងារទាក់ទិនដល់ប្រជាជន គឺយើងត្រូវប្រមូលផ្ដុំថែមទៀតដើម្បីបង្កលក្ខ
ណៈងាយស្រួលសំរាប់ប្រជាជន កាត់បន្ថយចំណាយ កែលំអរបរិយាកាសវិនិ
យោគធ្វើអាជីវកម្មក្នុងកាលៈទេសៈធ្វើសមាហរណកម្មអន្តរជាតិ។ឥឡូវយើង
បានចូលរួមសហគមន៍អាស៊ានហើយ ដោយហេតុនេះយើងមានការទទួលខុស
ត្រូវជំរុញខ្លាំងការអនុវត្តមូលដ្ឋានទិន្នន័យប្រជាពលរដ្ឋដើម្បីធ្វើសមាហរណកម្ម
អន្តរជាតិកាន់តែល្អ”៕