ដឹកជញ្ជូនពលរដ្ឋវៀតណាមពីប្រទេសរ៉ូម៉ានី ប៉ូឡូញ និងបណ្តាប្រទេសជិតខាងនៅអឺរ៉ុបត្រឡប់មកស្រុកកំណើតវិញ

(VOVWORLD) -  នាថ្ងៃទី ២១ និង ២២ ខែកក្កដា ស្ថាប័នមានសមត្ថកិច្ចវៀតណាម និងស្ថាប័នតំណាងបេសកកម្មវៀតណាមប្រចាំនៅរ៉ូម៉ានី ប៉ូឡូញ និងប្រទេសជិតខាងនៅអឺរ៉ុប រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការ ជាមួយអាជ្ញាធរមូលដ្ឋាននៅប្រទេសសាមី បានដឹកជញ្ជូនពលរដ្ឋវៀតណាមជិត ២៨០ នាក់ ត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព។
ដឹកជញ្ជូនពលរដ្ឋវៀតណាមពីប្រទេសរ៉ូម៉ានី ប៉ូឡូញ និងបណ្តាប្រទេសជិតខាងនៅអឺរ៉ុបត្រឡប់មកស្រុកកំណើតវិញ - ảnh 1 អ្នកដំណើរបំពេញបែបទចូលយន្តហោះ (ប្រភព៖ baoquocte.vn)

អ្នកដំណើរនៅជើងហោះហើរនេះរួមមានសិស្សានុសិស្ស ដែលបានបញ្ចប់វគ្គសិក្សាតែជួបការលំបាកក្នុងការស្នាក់នៅ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ អ្នកធ្វើដំណើរកំសាន្តទេសចរ អ្នកទៅសួរសុខទុក្ខសាច់ញាតិ ពលករដែលមានទិដ្ឋាការផុតកំណត់ និងមានកិច្ចសន្យាការងារត្រូវបានជាប់គាំងនៅក្នុងប្រទេសរ៉ូម៉ានី ប៊ុលហ្គារី ប៉ូឡូញ អ៊ីតាលី ប៊ែលហ្សិក អូទ្រីស ដាណឺម៉ាក  ហូឡង់ សាធារណរដ្ឋឆែក ស្លូវ៉ាគី និងហុងគ្រី។ អ្នកដំណើរទាំងអស់ត្រូវបានដាក់នៅដាច់ដោយឡែក និងធ្វើការពិនិត្យសុខភាពតាមការកំណត់នៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ