ដំណើរការវិធានការគាំពារពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង
(VOVWORLD) - រហូតមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់សហ គមន៍ជនវៀត ណាមនៅកូរ៉េខាងត្បូងនៅតែមានស្ថិរភាព ដោយមិនទាន់រកឃើញករណី ឆ្លងឬសង្ស័យឆ្លងវីរុស SARS-CoV-2 ណាមួយឡើយ។
បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូងបាញ់ថ្នាំកំចាត់មេរោគ (រូបថត៖ chinhphu.vn) |
អនុវត្តតាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ក្រសួងការ បរទេសវៀតណាមបានដំណើរការយ៉ាងប្រញាប់ប្រញាល់នូវវិធានការគាំពារពលរដ្ឋវៀតណាមនៅកូរ៉េខាងត្បូង។ តាមស្ថាន ទូតវៀតណាមប្រចាំកូរ៉េខាង ត្បូងបានឲ្យដឹងថា នាបច្ចុប្បន្ន មានពលរដ្ឋវៀតណាមប្រមាណ២សែននាក់ ដែលកំពុងរស់នៅ ធ្វើការនិងសិក្សារៀនសូត្រនៅកូរ៉េខាងត្បូង ក្នុងនោះមាន ៨៣០០នាក់នៅទីក្រុង Daegu និង១៥៥០០នាក់នៅខេត្ត Gyeongsangbuk ។ រហូតមកដល់ពេលនេះ ស្ថានភាពសុខភាពរបស់សហគមន៍ជនវៀត ណាមនៅកូរ៉េខាងត្បូងនៅតែមានស្ថិរភាព ដោយមិនទាន់រកឃើញករណី ឆ្លងឬសង្ស័យឆ្លងវីរុស SARS-CoV-2 ណាមួយឡើយ។
ស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូងនិងគណៈគ្រប់គ្រងពលករវៀតណាមនៅកូរ៉េខាងត្បូងបានបើកខ្សែទូរស័ព្ទបន្ទាន់ ដើម្បីឲ្យពលរដ្ឋវៀតណាម អាចទាក់ទងក្នុងករណីចាំបាច់។ លោក Nguyen Gia Liem អនុប្រធាន នាយកដ្ឋានគ្រប់គ្រងពលករនៅឯបរទេស បានឲ្យដឹងថា៖
“យើងខ្ញុំបានស្នើឲ្យគណៈគ្រប់គ្រងពលករវៀតណាមនៅកូរ៉េខាងត្បូង បង្កើតអាស័យដ្ឋានទំនាក់ទំនងនៅទីក្រុង Daegu និងខេត្ត Gyeongbuk។ តាមនោះ ធ្វើបច្ចុប្បន្នភាពការវិវត្តន៍អំពីស្ថានភាពពលករ ក៏ដូចជាជូនព័ត៌ មានដល់ពលករក្នុងករណីចាំបាច់ផងដែរ”៕