ដំណើរទស្សនកិច្ចចូលរួម WEF២០១៧របស់នាយករដ្ឋមន្ត្រីទទួលបានលទ្ធផលជាក់ស្តែងជាច្រើន
|
ដំណើរទស្សនកិច្ចចូលរួម WEF២០១៧របស់នាយករដ្ឋមន្ត្រីទទួលបានលទ្ធផល ជាក់ស្តែងជាច្រើន |
(VOVworld)-ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មានបន្ទាប់ពីបញ្ចប់សន្និសីទ
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៧ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត
ណាម លោក Bui Thanh Son បានឲ្យដឹងថា៖ តាមរយៈសន្និសីទនានានិងជួបប្រា
ស្រ័យជាមួយដៃគូនិងអង្គភាពអាជីវកម្មអន្តរជាតិមួយចំនួននោះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានផ្សព្វផ្សាយសារមួយស្តីពីការប្តេជ្ញារបស់វៀតណាម
ក្នុងការផ្លាស់ប្តូរថ្មីរូបភាពប្រទេសជាតិ ជម្រុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញនិងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនក្នុងដំណាក់កាលអភិវឌ្ឍន៍ខាងមុខ។
លោក Bui Thanh Son បានគូសបញ្ជាក់ថា ក្នុងសន្និសីទ WEF លើកនេះ វៀត
ណាមនិង WEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន។ ហើយ វៀត
ណាមជាប្រទេសដើមដំបូងដែល WEF ចុះហត្ថលេខាលើកកិច្ចព្រមព្រៀងតាមរូប
សណ្ឋានសហប្រតិបត្តិការសាធារណនិងឯកជន (PPP) សំដៅជួយវៀតណាមទាក់
ទងផ្ទាល់និងឆ្លៀតយករាល់ប្រភពកម្លាំង បញ្ញារបស់ WEF ក៏ដូចជារបស់ប្រទេស
ជាសមាជិកភាពរបស់ WEF ផងដែរ។ ជាពិសេស ការចូលរួម WEF លើកនេះ ជា
ឱកាស ដើម្បីវៀតណាមផ្សព្វផ្សាយឆ្នាំ APEC ២០១៧ ទៅពិភពលោកទាំងមូល
ទៀតផង៕