(VOVworld) - ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀត
ណាម លោក Nguyen Phu Trong រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២។នេះគឺជាការអះអាងរបស់លោក Hua Liping សាស្ត្រាចារ្យវិទ្យាស្ថានស្រាវជ្រាវយុទ្ធ
សាស្ត្រអាស៊ីប៉ាស៊ីហ្វិកនិងសកល នៃវិទ្យា ស្ថានវិទ្យាសាស្ត្រសង្គមចិន នាពេល
ឆ្លើយតបសម្ពាសន៍ជាមួយអ្នកយកព័ត៏មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំនៅចិន។
សាស្ត្រាចារ្យ Hua Liping ចាត់ទុកថា ដំណើរ ទស្សនកិច្ចលើកនេះរបស់លោកអគ្គ
លេខាបក្ស Nguyen Phu Trong មានអត្ថន័យ ប្រវត្តិសាស្ត្រនិងជាក់ស្ដែងដ៏ធំធេង
ណាស់ ដោយសារប្រព្រឹត្តទៅក្នុងចំឱកាសរំលឹកខួប អនុស្សាវរីយ៍លើកទី៦៥នៃ
ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
|
សាស្ត្រាចារ្យ Hua Liping |
តាមលោករូបនេះថា នាពេលខាងមុខ ប្រទេសទាំង២ត្រូវអភិវឌ្ឍន៍ទំនាក់ទំនង
ក្នុង ក្របខ័ណ្ឌដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់វិស័យដែលបានបង្កើត
ឡើង៨ឆ្នាំ មុននេះ ក្នុងនោះជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបតិ្តការរវាងបក្ស
ទាំង២ សំដៅបង្កើន ទំនុកទុកចិត្តនយោបាយ ជំនឿទុកចិត្តគ្នាទៅវិញទៅមក។
សាស្ត្រាចារ្យ Hua Liping ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខា
បក្ស Nguyen Phu Trong នឹង ទទួលបានជោគជ័យ រួមចំណែកបង្កើនចំណងមិត្ត
ភាពរវាងបក្សទាំង២ថែមទៀត៕