ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue រួមចំណែកជាក់ស្តែងដល់ទំនាក់ទំនងវៀតណាម-ចិន
(VOVWORLD) - អំពីអត្ថន័យនៃដំណើរទស្សនកិច្ចចំពោះទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Minh Vu បានឲ្យដឹងថា ដំណើរទស្សនកិច្ចជា ថ្មីម្តងទៀតបានបង្ហាញសារយ៉ាងច្បាស់លាស់អំពីគោលមាគ៌ាកិច្ចការបរទេសដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋដោយគោរពទំនាក់ទំនងសំខាន់ជាមួយប្រទេសជិតខាងចិន។
ថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំនៅវៀតណាម ទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅព្រលានយន្តហោះ Noi Bai។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១២ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍សភាតំណាងប្រជាជន
ចិនលោក Zhao Leji។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី អចិន្រ្តៃយ៍ក្រសួងការបរទេសលោក Nguyen Minh Vu បានឆ្លើយអ្នកសារព័ត៌មានដែល អមដំណើរគណៈប្រតិភូអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។
អំពីអត្ថន័យនៃដំណើរទស្សនកិច្ចចំពោះទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Minh Vu បានឲ្យដឹងថា ដំណើរទស្សនកិច្ចជា ថ្មីម្តងទៀតបានបង្ហាញសារយ៉ាងច្បាស់លាស់អំពីគោលមាគ៌ាកិច្ចការបរទេសដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋដោយគោរពទំនាក់ទំនងសំខាន់ជាមួយប្រទេសជិតខាងចិន។ ដំណើរទស្សនៈកិច្ចរបស់ប្រធានរដ្ឋសភាមិនត្រឹមតែរួមចំណែកដល់ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទំនាក់ទំនងទូទៅរវាង បក្សទាំងពីរ និងប្រទេសទាំងពីរលើវិស័យជាច្រើន ចាប់ពីនយោបាយ សន្តិសុខ-ការពារជាតិ កិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច - ពាណិជ្ជ កម្ម ការវិនិយោគ ការតភ្ជាប់ចរាចរណ៍ ការសម្របសម្រួលពហុភាគី ការជួបប្រាស្រ័យ រវាងប្រជាជន និងប្រជាជន ការគ្រប់គ្រង និងការដោះស្រាយការខ្វែងគំនិតគ្នានៅ សមុទ្រផងដែរ។
យោងតាមអនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានឲ្យដឹងថា ជាមួយនឹងសមិទ្ធិផលដ៏សម្បូរបែបនិងជាក់ស្ដែងជាច្រើន ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅ កាន់ប្រទេសចិន បន្តជាការបោះជំហានឆ្ពោះទៅមុខថ្មីក្នុងទំនាក់ទំនងរវាងប្រទេស ទាំងពីរ ដោយបង្ហាញពីការរួមចំណែកដ៏សំខាន់ និងជាក់ស្តែងនៃស្ថាប័ននីតិបញ្ញត្តិចំពោះការអភិវឌ្ឍជារួមនៃទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-ចិន៕