|
ត្រីមាសទី១ឆ្នាំ២០១២ ផ្នែកកសិកម្មទទួលបានកំរិតកំណើនល្អជាបង្គួរ។ |
(VOV)-នៅសន្និសីទកាសែតដែលបានរៀបចំនារសៀលថ្ងៃទី៩មេសានៅ
ក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានប្រកាស
ថា ក្នុងត្រីមាសទី១កន្លងទៅ ផ្នែកទាំងមូលបន្តទទួលបានកំរិតកំណើនល្អជា
បង្គួរ។ តំលៃផលិតកម្មកសិ-រុក្ខា-ជលផលកើន៣,៧%។ ល្បឿនកំណើន
GDP កើនប្រមាណ២,៨% ខ្ពស់ជាងរយៈពេលដូចគ្នាពីឆ្នាំទៅម៉ិញ។ គួរឲ្យ
សម្គាល់គឺ ទោះបីនៅជួបការលំបាកជាច្រើនក្តីប៉ុន្តែតំលៃនាំចេញកសិ-រុក្ខា-ជលផលក្នុងរយៈពេល៣ខែដើមឆ្នាំទទួលបានប្រមាណ៦ពាន់លានដុល្លារ
អាមេរិក ប្រហាក់ប្រហែលនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ដោយឈរ
លើមូលដ្ឋានលិទ្ធផលកំណើនល្អជាបង្គួរក្នុងត្រីមាសទី១នោះ ផ្នែកកសិកម្ម
និងអភិវឌ្ឍន៍ជនបទបានដាក់គោលដៅថា ក្នុងខែមេសាបន្តជំរុញផលិតកម្ម
និងអនុវត្តបណ្ដាភារកិច្ចរួមមាន ដោះស្រាយការលំបាកអំពីទីផ្សារ ប្រភព ទុនវិនិយោគសំរាប់ផលិតកម្មរបស់អង្គភាពអាជីវកម្មបន្តខំប្រឹងប្រែងអនុវត្ត បណ្ដាវិធានការបង្កប្រឆាំងជំងឺលើសត្វចិញ្ជឹមនិងបង្កាប្រឆាំងគ្រោះធម្មជាតិ៕