|
ឧបនាយករដ្ឋមន្រ្តីVu Van Ninh :ជនបទថ្មីត្រូវជាដំបូលរួមរបស់ប្រជាជន(រូបថត៖ Internet) |
(VOVWorld)- ក្នុងដំណើរការកសាងនឹងអភិវឌ្ឌ្បប្រទេសជាតិ វៀតណាមយកចិត្ត ទុកដាក់ជាពិសេសដល់ការអភិវឌ្ឌ្យកសិកម្ម ជនបទនឹងកសិករជានិច្ឆ ពីព្រោះប្រជាជន វៀតណាមប្រមាណ៧០% រស់នៅតំបន់ជនបទ។សេចក្តីសំរេចចិត្តលេខ ២៦របស់ គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១០ឆ្នាំ២០០៨បាននិយាយ ជាលើកដំបូងអំពី បញ្ហាកសាងជនបទថ្មី ជាមូលដ្ឋាន គ្រប់ជ្រុងជ្រោយនឹងជ្រាលជ្រៅ ឆ្លើយតបនឹងបំណងប្រាថ្លារបស់ប្រជាជន នឹងសំណូមពរយុទ្ធសាស្រ្ត កសាងប្រទេសឲ្យ ក្លាយទៅជាប្រទេសឧស្សាហកម្មតាមទឹសដៅទំនើបនាឆ្នាំ២០២០។ គិតតាំងពីថ្ងៃទី៦
មេសាតទៅ នៅថ្ងៃសុក្រប្រចាំសប្តាហ៏ វិទ្យុសម្លេងវៀតណាមសូមបញ្ជូនទៅកាន់អស់ លោកអ្នកនាង នាទីជនបទវៀតណាមថ្មីដោយមានខ្លឹមសារសម្បូរបែបរស់រវើក នឹងជាក់ ស្តែងអំពីការកសាងជនបទថ្មីនៅវៀតណាម។អត្ថបទសរសេរបើកនាទីជនបទថ្មីវៀត ណាមពេលនេះមានចំណងជើងថា៖កសាងជនបទថ្មី-ភារកិច្ចសំខាន់នាបច្ចុប្បន្ន។
|
ឧស្សាហូបនីយកម្មជនបទ(រូបថត៖ Internet) |
តំបន់ជនបទវៀតណាមជាតំបន់ដែលស្រូបយកចំនួនប្រជាជនច្រើនបំផុត មាន
លក្ខណះពហុបែបខាងសមាសភាពជនជាតិនឹងវប្បធម៏ ជាទីកន្លែងអភិរក្ស ថែរក្សាបណ្តា
ទំនៀមទំលាប់របស់សហគម ជាទីកន្លែងផលិតសំខាន់ ធ្វើឡើងនូវផលិតផលចាំបាច់
បំរើការរស់នៅរបស់មនុស្ស។ក្នុងនិន្នាការអភិវឌ្ឌ្យនាសព្វថ្ងៃនេះ គឺមិនអាចមានប្រទេស
ឧស្សាហកម្ម១បានឡើយ បើសិនជាកសិកម្ម ជនបទនៅអន់ថយ នឹងជីវភាពរស់នៅ
របស់ប្រជាជននៅទាប។ដោយហេតុនេះកសាងជនបទថ្មីត្រូវបានបក្សនឹងរដ្ឋវៀតណាម
ចាត់ទុកជាភារកិច្ចសំខាន់ជួរមុខនៃប៉ុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបនីយកម្មប្រទេស
ជាតិ។សន្និបាតមជ្ឆឹមលើកទី៧បក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១០ បានចេញផ្សាយ
សេចក្តីសំរេចចិត្តស្តីពីកសិកម្មជនបទនឹងកសិករ ដោយមានគោលដៅកសាងជនបទថ្មី
ដែលមានហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ច-សង្គមទំនើប រចនាសំព័ន្ធសេដ្ឋកិច្ច នឹងរូបភាព
ចាត់តាំងការផលិតសមស្រប ផ្សារខ្ជាប់កសិកម្មជាមួយការអភិវឌ្ឌ្យដោយឆាប់ៗឧស្សា
ហកម្មសេវាកម្មនគរូបនីយកម្មតាមការរៀបចំ សង្គមជនបទស្ថិរភាព មានអត្តសញ្ញា
ណវប្បធម៏ជាតិ ប្រជាបញ្ញាបានលើកកំពស់ បរិស្ថានអេកូឡូស៊ីត្រូវបានការពារ ប្រព័ន្ធ
នយោបាយនៅជនបទត្រូវបានបង្កើន។មានមតិបញ្ជាការកសាងជនបទថ្មីនៅវៀតណាម
នាពេលថ្មីៗនេះនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung បានលើកច្បាស់
ថា៖ ការកសាងជនបទថ្មីជាគោលដៅផងនឹងជាសំណូមពររបស់ការអភិវឌ្ឌ្យដោយ
ចីរភាពផង ជាភារកិច្ចចាំបាច់ផង នឹងជាការផ្តួចផ្តើមគំនិតមានសារសំខាន់យុទ្ធសាស្រ្ត
ពិសេសក្នុងប៉ុព្វហេតុបដិវត្តន៏របស់បក្សរដ្ឋ នឹងប្រជាជនវៀតណាមផង។តាមរយះនោះ
បង្កឲ្យមានការស្រុះចិត្តគំនិតនឹងកំលាំងពលំទូទៅរបស់បណ្តាប្រព័ន្ធនយោបាយ ការរួម
កំលាំងកាយចិត្តរបស់សង្គមទាំងមូលក្នុងការអនុវត្តការកសាងជនបទថ្មី។
|
ផ្លូវជនបទថ្មីនៅ Hai Duong-Hai Hau(រូបថត៖ Internet) |
ដល់ឥឡូវនេះ ការកសាងជនបទថ្មីនៅវៀតណាម កំពុងត្រូវបានអនុវត្តជាជំហាន
ដំបូង។ រដ្ឋាភិបាលបានមានកម្មវិធីសកម្មភាពសំដៅអនុវត្តសេចក្តីសំរេចចិត្តរបស់គណះ
កម្មធិការមជ្ឈឹមបក្សស្តីពីកសិកម្មកសិករនឹងជនបទ។ឧបនាយករដ្ឋមន្រ្តី Vu van Ninh ប្រធានគណះកម្មាការមជ្ឆឹមកម្មវិធីគោលដៅជាតិកសាងជនបទថ្មីអះអាងថា៖កម្មាភិបាល
មូលដ្ឋាននឹងប្រជាជនទាំងមូលមានក្តីសប្បាយរីករាយយ៉ាងក្រៃឡែង នឹងជឿជាក់ទៅលើ
ជនបទថ្មី១អភិវឌ្ឌ្យ។លោកឧបនាយករដ្ឋមន្រ្តីVu van Ninh សង្កត់ធ្ងន់ថា៖ការអនុវត្តកម្មវិធី
កសាងជនបទថ្មី នឹងត្រូវបានធ្វើដោយព្រមៗគ្នា ប្តូរផ្តាច់ តែមិនប្រញាប់ប្រញាល់ខ្លាំង
បានឡើយ។តាមសេចក្តីសំរេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលគឺ ដល់ឆ្នាំ២០២០ នឹង
មឹនឃុំ៥០%ទទួលបទដ្ឋានជនបទថ្មី នឹងក្នុងរយះពេល៥ឆ្នាំមានតែ២០%ប៉ុណ្ណោះ។
ដោយហេតុនេះនេះជាដំណើរយូរ នឹងបានអនុវត្តជាជំហានៗដោយព្រមៗគ្នា។ ជនបទ
ថ្មីវៀតណាមក្នុងអនាគតនឹងចាកន្លែងដែលផលិតចេញបណ្តាផលិតផលកសិកម្មមាន
ទិន្នផល មានគុណភាពខ្ពស់តាមទឹសផលិតទំនិញ ជាទីថែរក្សាវប្បធម៏ប្រពៃណីរបស់
បណ្តាជនជាតិ ទីកន្លែងធានាការសម្របសម្រួលនៃទំនាក់ទំនងរវសងមនុស្សជាមួយ
ធម្មជាតិ។ដោយមានគោលនយោបាយ គោលមាគា៏របស់រដ្ឋាភិបាល នឹងការចូលរួម
យ៉ាងសកម្មរបស់បណ្តាក្រសួងបណ្តាផ្នែកនៅមជ្ឈឹម រដ្ឋអំណាចនៅមូលដ្ឋានគ្រប់ជាន់
ថ្នាក់ ការកសាងជនបទថ្មីនៅវៀតណាមកំពុងក្លាយទៅចាចលនាបដិវត្តន៏១ របស់ប្រទេស
ជាតិនៅលើផ្លូវឧស្សាហូបនីយកម្ម ទំនើបនីយកម្មដើម្បីគោលដៅប្រជាជនសម្បូរធូរធារ ប្រទេសជាតិខ្លាំងមាំមួនបំរើសកម្មការធ្វើសមាហារណ្ណកម្មអន្តរជាតិរបស់វៀតណាម។ លោកអ្នកនាងទើបនឹងបានស្តាប់អត្ថបទដំបូងបើកនាទីជនបទថ្មីវៀតណាម។
|
រូបសណ្ធានជនបទថ្មី(រូបថត៖ Internet) |
ក្នុងនាទីនេះនៅសបា្តហ៏ក្រោយ យើងខ្ញុំនឹងឧទ្ទេសនាមបណ្តាខ្លឹមសារជាក់ស្តែង
របស់កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីវៀតណាម។សូមអញ្ចើញអស់
លោកអ្នករង់ចាំស្តាប់៕