ត្រូវពិនិត្យយ៉ាងម៉ឺងម៉ាត់ដោយមិនរំលងចោលមុខសញ្ញាណាមួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩នៅទីក្រុង Da Nang
(VOVWORLD) - នាថ្ងៃទី ១ ខែសីហា ក្រសួងសុខាភិបាលវៀតណាម បានរៀបចំសន្និសីទតាមប្រព័ន្ធអនឡាញ ដើម្បីលើកកំពស់សមត្ថភាពជំនាញវិជ្ជាជីវៈសម្រាប់មណ្ឌល ពិនិត្យនិងព្យាបាលជំងឺក្នុងការងារទទួល ការគ្រប់គ្រង និងព្យាបាល អ្នកជម្ងឺដែលមានឆ្លងជំងឺកូវីដ១៩ នៅទីតាំងជាង ៧០០ កន្លែង នៅតាមខេត្ត/ក្រុង/ស្រុកចំនួន ៦៣ នៅទូទាំងប្រទេស។
លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាល វៀតណាម (រូបថត៖ TTXVN) |
ថ្លែងក្នុងពិធិបើកសន្និសីទ លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាល វៀតណាមបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលវាយតម្លៃស្ថានភាពជំងឺរាតត្បាត COVID-១៩ លើកនេះគឺស្មុគស្មាញជាងមុននេះ ហើយត្រូវតែឆ្លើយតបយ៉ាងឆាប់រហ័សនិងជាបន្ទាន់ថែមទៀតផងដែរ។ ក្រសួងសុខាភិបាលក៏បានកំណត់មានមុខសញ្ញាមួយចំនួនបានឆ្លងជំងឺរាត្បាតកូវីដ១៩នៅក្នុងសហគមន៍ ព្រមទាំងបានវិភាគសំណាកនិង កត្តាដែលទាក់ទងនានា ប៉ុន្តែមិនទាន់រកឃើញបាននូវទំនាក់ទំនងរវាងករណីនានានៅក្នុងសហគមន៍និងអ្នកដែលស្នាក់នៅក្នុងមន្ទីរពេទ្យនៅទីក្រុងដាណាងនៅឡើយ។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតឲ្យបានដាច់ខាត និងកត់បន្ថយករណីស្លាប់ដោយសារជំងឺនេះនៅទីក្រុង Da Nang ក្រសួងសុខាភិបាលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយបង្កើតអង្គភាពយាមជាប្រចាំពិសេសរបស់ក្រសួងនៅទីក្រុង Da Nang ដើម្បីដឹកនាំការងារត្រួតពិនិត្យ និងស៊ើបអង្កេតការធ្វើចត្តាឡីស័កជំងឺនេះតែម្តង។
ទន្ទឹមនឹងនេះក្រសួងសុខាភិបាលបានឲ្យដឹងថាស្ថានភាពនៃការផ្ទុះជំងឺកូវីដ១៩ នៅទីក្រុង Da Nang មានភាពស្មុគស្មាញណាស់ ហេតុដូច្នេះចាំបាច់ត្រូវតែស្នើឲ្យ មូលដ្ឋាននានា រៀបចំបញ្ជី ត្រួតពិនិត្យនិងតាមដានមុខសញ្ញាទាំងនេះព្រមទាំង ផ្ញើសារនិងណែនាំប្រជាជនទាំងនេះត្រូវពិនិត្យសុខភាពនិងទាក់ទងទៅកាន់មណ្ឌលសុខភាពមូលដ្ឋាន ដើម្បីទទួលបានការផ្តល់យោបល់ប្រឹក្សា និងធ្វើតេស្តបើរកឃើញថាឆ្លងជំងឺកូវីដ១៩ ក្នុងករណីចាំបាច់ផងដែរ៕