តែវៀតណាមកំពុងមានឱកាសងាយស្រួលដើម្បីកសាងពាណិជ្ជសញ្ញានៅវៀតណាម
|
តែវៀតណាមកំពុងមានឱកាសងាយស្រួលដើម្បីកសាងពាណិជ្ជសញ្ញានៅវៀតណាម |
(VOV)_ចុងសប្ដាហ៍កន្លងទៅ គណៈកម្មាធិការគ្រប់គ្រងកម្មវិធី៖” លើកកំពស់
សមត្ថភាពប្រកួតប្រជែងសំរាប់សហគ្រាសធុនតូចនិងមធ្យមវៀតណាម”រួមសហការ
ជាមួយស្ថាប័នតំណាងរបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មប្រចាំនៅទីក្រុង New York
បានរៀបចំសិក្ខាសាលា ស្ដីអំពី៖ការស្វែងរកឱកាសសំរាប់តែវៀតណាមនៅទីផ្សារអាមេរិក។”
នៅទីនេះ បណ្ដាអ្នកជំនាញការសុទ្ធតែវាយតំលៃខ្ពស់សក្ដានុភាពរបស់តែវៀត
ណាម នៅទីផ្សារអាមេរិក។ តាមបណ្ដាអ្នកជំនាញការថា៖អ្នកផលិតតែវៀតណាម ត្រូវ
បានអតិថិជនអន្តរជាតិទទួលស្គាល់ដោយសារសមត្ថភាពផ្គត់ផ្គង់បរិមាណតែច្រើន
តំលៃសមរម្យ និងគុណភាព។ ជាប្រចាំឆ្នាំ អតិថិជនអាមេរិកបានចំណាយទឹកប្រាក់ចំនួន៨០ពាន់លានដុល្លារអាមេរិក សំរាប់ផលិតផលតែ។ ដូច្នេះអាមេរិកជាទីផ្សារ
ពោពេញទៅដោយសក្ដានុភាពសំរាប់ផលិតផលតែវៀតណាម។ប៉ុន្តែ អង្គសន្និសីទក៏
បានសង្កត់ធ្ងន់ថា៖ ដើម្បីកសាងបានពាណិជ្ជសញ្ញានៅអាមេរិក បណ្ដាក្រុមហ៊ុនតែ
វៀតណាមត្រូវយកចិត្តទុកដាក់វិនិយោគលើកកំពស់គុណភាពផលិតផល និងធានា
អំពីសុវត្ថិភាពអនាម័យម្ហូបអាហារថែមទៀត៕