ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅដៀនបៀនភូ
(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុងដៀនបៀនភូ (Dien Bien Phu) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងគណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងខេត្ត Dien Bien បានអញ្ជើញដាក់កម្រងផ្កា អុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីដែលបានពលីជីវិតក្នុងយុទ្ធនាការ ដៀនបៀនភូ ដើម្បីបុព្វហេតុរំដោះជាតិ ដណ្តើមឯករាជ្យ និងសេរីភាពជូនជាតិមាតុភូមិ។
ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អុជធូប រំលឹកវិញ្ញាណក្ខន្ធ យុទ្ធជនពលី (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានចំណាយពេលមួយនាទីស្មឹងស្មាធ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ រំលឹកដល់វិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap រួមជាមួយនឹងកម្មាភិបាល យុទ្ធជន យុវជនស្ម័គ្រចិត្ត កម្មករជួរមុខ កងទ័ព និងប្រជាជនទូទាំងប្រទេសដែលបានតស៊ូយ៉ាងវីរភាព និងពលីកម្មដើម្បីជ័យជំនះដៀនបៀនភូ។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូបានប្តេជ្ញាថា នឹងរស់នៅ តស៊ូ និងសិក្សារៀនសូត្រតាមគំរូរបស់លោកប្រធានហូជីមិញដ៏ឧត្តុង្គឧត្តម លើកតម្កើងប្រពៃណីវីរភាពរបស់ដៀនបៀនភូ បន្តខិតខំប្រឹងប្រែងជាមួយបក្សទាំងមូល កងទ័ព និងប្រជាជនទាំងមូលអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ធ្វើឲ្យប្រទេសជាតិកាន់តែរឹងមាំ រីកចម្រើន និងប្រជាជនមានសេចក្តីសុខ សម្បូរធូធារ៕