(VOVworld) - នាថ្ងៃទី៣ កុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi
Kim Ngan រួមជាមួយថ្នាក់ដឹកនាំខុទ្ទកាល័យរដ្ឋសភា ក្រសួងការងារ យុទ្ធជនពិការ
និងសង្គមកិច្ចនិងសមាគមកាកបាទក្រហមវៀតណាមបានទៅសាកសួរសុខទុក្ខ
ជូនអំណោយចំនួន៥០០កញ្ចប់សំរាប់គ្រួសាគោលនយោបាយ ជនមានគុណូ
បការៈនៅឃុំ Tri Yen ខេត្ត Bac Giang ភាគខាងជើងវៀតណាម។
|
លោកស្រី Nguyen Thi Kim Ngan ជូនអំណោយសំរាប់ជនក្រីក្រនៅឃុំ Tri Yen (រូបថត៖nhandan) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំវគអដ្ឋស័ក២០១៦ គណៈកម្មាធិការ
រណសិរ្សមាតុភូមិទីក្រុង Da Nang ភាគកណ្ដាលវៀតណាមបានចលនាទឹកប្រាក់
ចំនួន៥ពាន់លានដុងជូនគ្រួសារក្រីក្រនៅភូមិភាគ។
ក្នុងប៉ុន្មានថ្ងៃនេះដែរខេត្ត Nam Dinh ភាគខាងជើងវៀតណាមបានប្រគល់
អំណោយក្នុងតំលៃសរុប២០ពាន់លានដុងជូនគ្រួសារក្រីក្រ គ្រួសារគោលនយោ
បាយ និងជនចាស់ជរារាប់ម៉ឺននាក់។
នៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម គណៈគ្រប់គ្រងនៅមណ្ឌលឧស្សា
ហកម្មនានាបានសហការជាមួយសម្ព័ន្ធពលករខេត្ត Binh Duong និងអង្គភាព
អាជីវកម្មជាច្រើន រៀបចំបញ្ជូនកម្មករជាង២ពាន់៥រយនាក់នៅមណ្ឌលឧស្សាហ
កម្មវិលត្រឡប់ទៅស្រុកកំណើតទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី៕