ថ្នាក់ដឹកនាំវៀតណាមអបអរសាទរប្រទេសឡាវ កម្ពុជា និងថៃ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៊ុនភីម៉ៃ របស់ឡាវ និងបុណ្យចូលឆ្នាំថ្មីរបស់ព្រះ រាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ មេសា ប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញផ្ញើលិខិត និងកន្ត្រកផ្កាអបអរសាទរជូនព្រះករុណា ព្រះ បាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា; អនុប្រធានរដ្ឋឡាវ លោកស្រី Pany Yathotou និងអនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany។

ថ្នាក់ដឹកនាំវៀតណាមអបអរសាទរប្រទេសឡាវ កម្ពុជា និងថៃ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី - ảnh 1និស្សិតឡាវនិងកម្ពុជានៅវៀតណាម ចូលរួមកម្មវិធីអបអរសាទរឆ្នាំថ្មីប្រពៃណី។
(រូបថត៖ tuoitredongnai)
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានផ្ញើលិខិតនិងកន្ត្រកផ្កាអបអរសាទរជូននាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើលិខិតនិងកន្ត្រកផ្កាអបអរ សាទរជូនប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane សម្តេចមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ក៏បានផ្ញើលិខិតអបអរ សាទរជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក សុខ ចិន្តាសោភា។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រទេសថៃ កាលពីថ្ងៃទី ១២ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរ ជូនប្រធានសភាជាន់ទាប/រដ្ឋសភាថៃ លោក Wan Muhamad Noor Matha និង ប្រធានព្រឹទ្ធសភាថៃ លោក Pornpetch Wichitcholchai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ