ទីក្រុងហូជីមិញជំរុញទំនាក់ទំនងជាមួយបណ្ដាតំបន់ក្នុងប្រទេសបារាំង


ទីក្រុងហូជីមិញជំរុញទំនាក់ទំនងជាមួយបណ្ដាតំបន់ក្នុងប្រទេសបារាំង  - ảnh 1
ទីក្រុងហូជីមិញជំរុញទំនាក់ទំនងជាមួយបណ្ដាតំបន់របស់បារាំង (Image: VNA)

(VOVworld) – នាថ្ងៃទី ២១ មិនា លោក Nguyen Thanh Phong ប្រធានគណៈ
 កម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយ លោក
Claude Bartolone ប្រធានរដ្ឋសភាបារាំងដែលកំពុងមានដំណើរទស្សនកិច្ចនៅ
វៀតណាម ។ វាយតំលៃខ្ពស់ចំពោះតួនាទីរបស់បារាំងក្នុងជោគជ័យនៃសន្និសីទ
អនុសញ្ញា ក្របខ័ណ្ឌរបស់ អ.ស.ប. ស្តីពីបំរ៉ែបំរួលអាកាសធាតុលើកទី ២១
(COP 21) លោក Nguyen Thanh Phong បានចាត់ទុកថា៖ លទ្ធផលពោលខាង
លើត្រូវបាន បង្ហាញនូវកិច្ចសន្យាយ៉ាងខ្លាំងក្លានៃប្រទេសនានាស្តីពីបំរ៉ែបំរួល
អាកាសធាតុ។ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) នឹងសហការនិង
ចូលរួមអនុវត្តបណ្ដា កិច្ចសន្យានេះ។ លោក Nguyen Thanh Phong មានគោល
បំណងថា៖ ប្រធានរដ្ឋ សភាបារាំងនឹងគាំទ្រជំរុញទំនាក់ទំនងរវាងទីក្រុង
ហូជីមិញជាមួយតំបន់នានាក្នុងប្រទេសបារាំង ធ្វើទំនាក់ទំនងភាគីទាំងពីកាន់តែ
ស៊ីជម្រៅ។ប្រធានរដ្ឋសភាបារាំង លោក Claude Bartolone បានឲ្យដឹងថា៖
ដំណើរទស្សនកិច្ចលើកនេះគឺសំដៅបង្កើនទំនាក់ទំនង រវាងបារាំងនិង
វៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ