|
អត្ថបទសរសេររបស់អ្នកកាសែត Tran Mai Hanh ត្រូវបានចុះផ្សាយលើកាសែត Nhan Dan កាលពីថ្ងៃទី១ ឧសភា ឆ្នាំ១៩៧៥ ក្រោមប្រធានបទ "ភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង" (រូបថត៖VOV5) |
(VOVworld) - នាវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ទង់
រំដោះត្រូវបានបង្ហូតនៅលើដំបូលវិមាន Doc Lap (ឯករាជ្យ) គូសសញ្ញានូវជ័យជំនះ
នៃយុទ្ធ នាការវាយប្រហារនិងក្រោកឈរឡើងនានិទាឃរដូវឆ្នាំ១៩៧៥របស់កងទ័ព
និងប្រជាជន វៀតណាម។ក្នុងចំណោមកងទ័ពរំដោះឈានចូលទីក្រុង Sai Gon អ្នក
កាសែត Tran Mai Hanh ពេលនោះក្នុងឋានៈជាបេសកជនពិសេសរបស់ទីភ្នាក់ងារ
សារ ព័ត៌មានវៀតណាមចូលរួមយុទ្ធនាការហូជីមិញ ក៏មានវត្តមានដែរ។រំលឹកឡើង
វិញ នូវពេលវេលាប្រវត្តិសាស្ត្រនៅពេល Sai Gon ត្រូវបានរំដោះ ប្រទេសជាតិដណ្ដើម
បានឯករាជ្យនោះ អ្នកកាសែត Tran Mai Hanh ចែករំលែកថា៖
“ទិដ្ឋភាពវិមានឯករាជ្យពេលនោះគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។រថក្រោះរបស់
កងទ័ពរំដោះក្រោយពីចូលក្នុងវិមានគឺសុទ្ធតែបង្វែរចុងកាំភ្លើងចេញទៅខាងក្រៅ
ដើម្បីការពារវិមាន។នៅខាងក្រៅ ប្រជាជនមកប្រមូលផ្ដុំពេញវិថី។ហើយមន្ត្រីវៀត
ណាមសាធារណៈរដ្ឋចុះចាញ់អង្គុយរង់ចាំនៅទីលាន”។
អ្នកកាសែត Tran Mai Hanh ជាអ្នកកាសែតដំបូងរបស់វៀតណាមដែលជូន
សេចក្ដីរាយការណ៍ស្ដីអំពីជ័យជំនះនៅវិមានឯករាជ្យនារសៀលថ្ងៃទី៣០ មេសា
ឆ្នាំ១៩៧៥។អត្ថបទនេះត្រូវបានចុះផ្សាយលើនាទីតស៊ូឯកាភាពរបស់ទីភ្នាក់ងារ
សារព័ត៌មានវៀតណាមហើយត្រូវបានអានដ៏មហោឡារឹកក្នុងនាទីព្រឹត្តិការណ៍
ពិសេសនារសៀលថ្ងៃទី១ ឧសភា ឆ្នាំ១៩៧៥ របស់វិទ្យុសម្លេងវៀតណាមក្រោម
ប្រធានបទ “ទីក្រុងហូជីមិញត្រចះត្រចង់ផ្កាយមាស”៕