ទីក្រុងហូជីមិញសន្យាជំរុញខ្លាំងសមភាពភេទនិងកិច្ចការពារនារី កុមារី
(VOVWORLD) - នារសៀលថ្ងៃទី១៤ កញ្ញា លោកស្រី Nguyen Thi Thu អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញ បានទទួលជួបលោកស្រី Elisa Fernandez Saenz ប្រធានការិយាល័យតំណាងនៃស្ថាប័នអង្គការសហប្រជាជាតិអំពីសម ភាពភេទនិងប្រគល់សិទ្ធិជូននារី (UN Women) ប្រចាំ វៀតណាម ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបតិ្តការរវាងទីក្រុងហូជីមិញជាមួយ UN Women វៀតណាមនា ពេលខាងមុខ។
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ TTXVN) |
លោកស្រី Nguyen Thi Thu បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ចំពោះ UN Women ដែលបានសហការជាមួយទីក្រុងក្នុងការអនុវត្តកម្មវិធីសមភាពភេទ នានារបស់អ.ស.ប ក្នុងនោះមានកម្មវិធីអប់រំច្បាប់ និងកម្មវិធីបង្កើនប្រសិទ្ធភាពនៃ ការតាក់តែងឯកសារច្បាប់ស្ដីពីសមភាពភេទ ដើម្បីជួយកសាងទីក្រុង ហូជីមិញក្លាយទៅជាទីកន្លែងមួយដែលរស់នៅប្រកបដោយគុណភាពនិង សុវត្ថិភាព។
ក្នុងឱកាសនេះ UN Women បានអញ្ជើញទីក្រុងហូជីមិញចូលរួមសន្និសីទ ទូទាំងពិភពលោកអំពីសមភាពភេទនៅប្រទេសកាណាដា នាខែតុលា ឆ្នាំ២០១៨ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍អំពីការកសាងទីក្រុងគួរឲ្យរស់នៅនិងមានសុវត្ថិភាពសម្រាប់នារីនិងកុមារី៕