ទីក្រុងហូជីមិញ រៀបចំកម្មវិធីសិល្បៈ "បទចម្រៀងវីរភាពលាន់លឺរន្ទឺជារៀងរហូត"

(VOVWORLD) - នៅក្នុងនោះ ជំពូកទី ១ បង្ហាញឡើងវិញនូវសង្រ្គាមតស៊ូដ៏យូររបស់ប្រជាជនវៀត ណាមតាមរយៈបទចម្រៀងមួយឈុត។ ក្រៅពីនោះនៅមានបទចម្រៀងវិរៈភាពជាច្រើនបទទៀត។
នៅក្នុងនោះ ជំពូកទី ១ បង្កើតឡើងវិញនូវសង្រ្គាមតស៊ូដ៏យូររបស់ប្រជាជនវៀតណាមតាម រយៈបទចម្រៀងមួយឈុត។ ក្រៅពីនោះនៅមានបទចម្រៀងវិរៈភាពជាច្រើនបទទៀត។

ទីក្រុងហូជីមិញ រៀបចំកម្មវិធីសិល្បៈ ជំពូកទី ១ បង្កើតឡើងវិញនូវសង្រ្គាមតស៊ូដ៏យូរអង្វែងប្រឆាំងនឹងអាណានិគមនិយមបារាំង (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៩ មេសា នៅវិថី Nguyen Hue (ខណ្ឌទី ១) គណៈកម្មាធិការរៀបចំប្រារព្ធពិធីបុណ្យសំខាន់ៗ ទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈពិសេសដើម្បីអបអរសាទរខួបលើកទី ៤៩ នៃទិវារំដោះភាគខាងត្បូងទាំង ស្រុង និងឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០២៤) និង ១៣៨ ឆ្នាំនៃទិវាពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ -១ ឧសភា ២០២៤)។ នៅក្នុងនោះ ជំពូកទី ១ បង្កើតឡើងវិញនូវសង្រ្គាមតស៊ូដ៏យូររបស់ប្រជាជន វៀតណាមតាមរយៈបទចម្រៀងមួយឈុត។ ក្រៅពីនោះនៅមានបទចម្រៀងវិរៈភាពជាច្រើនបទទៀត។

ក្នុងជំពូកទី ២ "កសាងថ្ងៃថ្មី" ទស្សនិកជនអាចរីករាយជាមួយបទចម្រៀងដែលតំណាងឱ្យពេលវេលាដ៏រស់រវើករបស់យុវជន និងមោទនភាពរបស់ប្រទេសជាតិទាំងមូល។ ជំពូកទី ៣ បង្ហាញពីមរតក និងការប្តេជ្ញាចិត្តរបស់យុវជនជំនាន់ក្រោយក្នុងការកសាងទីក្រុង "ស៊ីវិល័យ - ទំនើប - មេត្រីភាព" ដោយឆ្ពោះទៅគោលដៅនៃការអភិវឌ្ឍសម្រាប់ប្រទេសវៀតណាម ដែលប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន   ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ